ប្រធានាធិបតីនៃសាធារណរដ្ឋ Mozambique មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី៨ ខែកញ្ញា ប្រធានាធិបតីនៃសាធារណរដ្ឋ Mozambique លោក Filipe Jacinto Nyusi និងភរិយាបានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam និងលោកជំទាវភរិយា។

ប្រធានាធិបតីនៃសាធារណរដ្ឋ Mozambique មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1ពិធីទទួលស្វាគមន៍ប្រធានាធិបតី Mozambican លោក Filipe Jacinto Nyusi និងភរិយា នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបថត៖ TTXVN)

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតី Filipe Jacinto Nyusi មកកាន់ប្រទេសវៀតណាម ចាប់តាំងពីលោកចូលកាន់តំណែង និងជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសវៀតណាមរបស់ប្រធានាធិបតី Mozambican ក្នុងរយៈពេលជាង ១៧ ឆ្នាំកន្លងមកនេះ។

ទទួលស្វាគមន៍លោកប្រធានាធិបតី Mozambique និងភរិយានៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មានវត្តមាន៖ ប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Le Khanh Hai, អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Nguyen Minh Hang, ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Mozambique លោក Pham Hoang Kim និងថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពចំណុះខុទ្ទកាល័យប្រធានរដ្ឋ និងក្រសួងការបរទេស។

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតី Filipe Jacinto Nyusi ធ្វើឡើងក្នុងបរិបទនៃប្រទេសទាំងពីរកំពុងឆ្ពោះទៅអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៥- ២០២៥) ដែលជាព្រឹត្តិការកត់សម្គាល់នៃការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី។

តាមគម្រោង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Filipe Jacinto Nyusi នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម អញ្ជើញទៅទស្សនា និងជួបធ្វើការជាមួយស្ថាប័នអាជីវកម្មលេចធ្លោមួយចំនួន ស្ថាប័នអប់រំ វប្បធម៌និងប្រវត្តិសាស្ត្រ។ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗ សក្តានុពល និងប្រៀបខ្លាំងមួយចំនួនដែលជាតម្រូវការរបស់ភាគីទាំងពីរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ