ប្រធានាធិបតីបាងក្លាដែស្សអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម
|
ប្រធានាធិបតីបង់ក្លាដែស្ស លោក Md. Abdul Hamid |
(VOV)_ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan
Sang ប្រធានាធិបតីបង់ក្លាដែស្ស លោក Md. Abdul Hamid និងលោកជំទាវ បាន
អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ សីហា
ឆ្នាំ ២០១៥។ដំណើរទស្សនកិច្ចលើកនេះនឹងបង្កើនទំនាក់ទំនងមិត្តភាព ប្រពៃណី
និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមនិងបង់ក្លាដែស្ស ផ្លាស់
ប្តូរអំពីបទពិសោធន៍អភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសគឺក្នុងវិស័យកសិកម្ម និងបណ្ដុះ
បណ្ដាលប្រភពធនធានមនុស្ស ផ្លាស់ប្តូរវិធានការណ៍ ទិសដៅ និងជំរុញទំនាក់ទំ
នងលើគ្រប់វិស័យ និងបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិដែលបានយកចិត្តទុក
ដាក់ដូចគ្នា៕