ប្រធានាធិបតីបារាំងថ្កោលទោសចំពោះអំពើហិង្សារបស់បាតុករ “អាវកាក់ពណ៌លឿង“

(VOVWORLD) - ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្កោលទោសក្រុមបាតុករ "អាវកាក់ពណ៌លឿង" ដែលបានវាយបំបែកទ្វារចូលក្នុងការិយាល័យរបស់អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Benjamin Griveaux នាថ្ងៃទី ៥ ខែមករា។
ប្រធានាធិបតីបារាំងថ្កោលទោសចំពោះអំពើហិង្សារបស់បាតុករ “អាវកាក់ពណ៌លឿង“ - ảnh 1

នាថ្ងៃទី ៦ ខែមករា លោក Emmanuel Macron បានអះអាងថា "អ្នកការពារបារាំង អ្នកតំណាងឱ្យប្រទេសបារាំង និងជានិមិត្តសញ្ញានៃប្រទេសបារាំង" កំពុងស្ថិតនៅក្រោមការវាយប្រហារ។ ប្រធានាធិបតីបារាំង បានចាត់ទុកថានេះគឺទង្វើ ដ៏ឃោឃៅដែលសំដៅលើខឿនសាធារណរដ្ឋ។ បាតុកម្មកាលពីថ្ងៃទី ៥ ខែមករានៃចលនាបាតុកម្ម "អាវកាក់ពណ៌លឿង" នៅប្រទេសបារាំង បានឈានចូល     សប្តាហ៍ទី ៨ ហើយបានរីករាលដាលនៅទូទាំងប្រទេសបារាំង។ មានមនុស្សប្រមាណ    ៥០.០០០ នាក់ បានចូលរួមនៅក្នុងបាតុកម្មនៅទូទាំងប្រទេសបារាំងនាថ្ងៃទី ៥ ខែមករា ហើយមានកំរិតខ្ពស់ជាងកាលពីសប្តាហ៍មុន ប៉ុន្តែមានចំនួនបាតុករតិចជាង បើប្រៀបផៀបនឹងចំនួនបាតុករ ២៨០.០០០ នាក់នាខែវិច្ឆិកា ឆ្នាំ ២០១៨ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ