|
ប្រធានាធិបតីបារាំងលោក Francois Hollande នៅរដ្ឋធានីប៉ារីសកាលពីថ្ងៃទី១៨ តុលា
(រូបថត៖ AFP/TTXVN) |
(VOVworld) - នាថ្ងៃទី១៩ តុលា ប្រធានាធិបតីបារាំងលោក Francois Hollande
បានអញ្ជើញជាអធិបតីកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ សំដៅពិភាគ្សាអំពីបទឈប់
បាញ់នៅទីក្រុង Aleppo ប៉ែកខាងជើងស៊ីរី ក៏ដូចជាយុទ្ធនាការយោធាសំដៅដណ្ដើម
ការកាន់កាប់ទីក្រុង Mosul នៅអ៊ីរ៉ាក់ផងដែរ។កិច្ចប្រជុំនេះបានអះអាងថា ត្រូវអនុវត្តន៍
កិច្ចព្រមព្រៀងឈប់បាញ់នៅក្រុង Aleppo ដើម្បីរក្សាបទឈប់បាញ់ មួយដ៏យូរអង្វែង
និងបញ្ចប់ជំលោះ។ថ្លែងមតិអំពីយុទ្ធនាការប្រឆាំងក្រុមរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស
របស់សម្ព័ន្ធភាពយោធាអន្តរជាតិ ដែលកំពុងប្រព្រឹត្តទៅនៅ ទីក្រុង Mosul នោះ
លោក Hollande បានមានប្រសាសន៍ថា បារាំងបានមានផែន ការត្រៀមរៀបចំចាប់
ពីពេលនេះសំរាប់ដំណាក់កាលដើម ក្រោយពីយុទ្ធនាការ យោធាចប់៕