ប្រធានាធិបតីបារាំងអំពាវនាវការពារប្រាក់អឺរ៉ូ

(VOVworld) – នាថ្ងៃទី ៥ គុម្ភៈ ប្រធានាធិបតីបារាំង លោក​ Francois Hollande បាន
អំពាវនាវឲ្យបណ្ដាប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) អនុវត្តគោលនយោ
បាយប្តូរប្រាក់សំដៅការពារប្រាក់អឺរ៉ូចំពោះបំរែបំរួលវិសាមញ្ញ។ ការអំពាវនាវ នេះ
ត្រូវបាននាំចេញ ក្នុង​កលៈទេសៈ មន្ត្រីជាច្រើនរបស់រដ្ឋាភិបាលបារាំងព្រួយ
បារម្មណ៍ថា៖ នាបច្ចុប្បន្ន តំលៃប្រាក់អឺរ៉ូខ្លាំងហួសហេតុ។ ដូច្នេះ សភាពការណ៍នេះ អាចជះឥទ្ធិផលដល់ការនាំចេញនិងកំណើនសេដ្ឋកិច្ចក្នុងតំបន់ EU។ ថ្លែងមតិ
ចំពោះមុខសភាអឺរ៉ុប លោក Hollande បានអះអាងថា៖ រាល់ការកែទម្រង់អំពី
សក្តានុភាពប្រគួតប្រជែង ដែលប្រទេសជាច្រើនក្នុង Eurozone កំពុងអនុវត្ត អាច
ទទួលបរាជ័យ ពីព្រោះ អត្រាប្តូរប្រាក់រវាងប្រាក់អឺរ៉ូនិងប្រាក់ដុល្លាគឺខុសពីគ្នា
ឆ្ងាយណាស់៕

ប្រធានាធិបតីបារាំងអំពាវនាវការពារប្រាក់អឺរ៉ូ - ảnh 1
បណ្ដាប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ