ប្រធានាធិបតីបារាំងអំពាវនាវស្មារតីសាមគ្គីភាពជាតិនៅសន្និសីទកាសែតដើមឆ្នាំ
|
ប្រធានាធិបតីបារាំងអំពាវនាវស្មារតីសាមគ្គីភាពជាតិនៅសន្និសីទកាសែតដើមឆ្នាំ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៥ កុម្ភៈ នៅសន្និសីទកាសែតដើមឆ្នាំ ២០១៥ ប្រធានាធិបតី
បារាំង លោក Francois Hollande បានអះអាងយ៉ាងខ្លាំងក្លានូវសារៈសំខាន់និងអត្ថន័យ នៃចំណងសាមគ្គីភាពជាតិ។ សន្និសីទកាសែតប្រចាំឆមាសលើកនេះបានទាក់ទាញការ
យកចិត្តទុកដាក់ពិសេសរបស់សាធារណៈមតិនៅក្នុងនិងក្រៅប្រទេស ក្នុងកាលៈទេសៈ ប្រទេសបារាំងទើបនឹងរងឥទ្ធិពលដោយបណ្ដាការវាយប្រហារភេវរកម្មជាបន្តបន្ទាប់ របស់បណ្ដាមុខសញ្ញាឥស្លាមជ្រុលនិយមទៅលើរដ្ឋធានីប៉ារីសនាដើមខែមករាកន្លង
ទៅ។ ថ្លែងមតិនៅសន្និសីទកាសែតសំខាន់នេះ លោក Hollande បានអះអាងនូវ
ឯកភាពក្នុងគោលដៅរួមបានជួយឲ្យបណ្ដាគណៈបក្សនយោបាយនិងប្រជាជន
គ្រប់ជាន់ថ្នាក់នៅបារាំងឆ្លតផុតរាល់ភាពខុសប្លែកគ្នាសំដៅពង្រីកប្រៀបខ្លាំង
ចម្រុះធានាភាព ស្រុះស្រួលគ្នាដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លា
ថែមទៀត។ លោក Hollande ក៏បានផ្តោតទៅលើការសាកល្បងខាងសន្តិសុខ
ចំពោះបារាំងនិងទ្វីបអឺរ៉ុប ព្រមទាំងសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការបង្កើន
ភាពសម្រុះសម្រួលជនជាតិ ស្មារតីសាមគ្គីភាពជាតិសំដៅប្រយុទ្ធប្រឆាំងនឹង
ភេវរកម្មនិយមនិងការពារបណ្ដាតំលៃនៃខឿនសាធារណៈរដ្ឋ។ ប៉ុន្តែ បញ្ហា
កែទម្រង់សេដ្ឋកិច្ចនិងសុខុមាលភាពសង្គមមិនត្រូវបានផ្តោតក្នុងសន្និសីទ
កាសែតលើកនេះទេ៕