ប្រធានាធិបតីបារាំងអះអាងថា៖ ទំនាក់ទំនងបារាំង-អាមេរិកមិនអាចបំបែកបំបាក់បានឡើយ

(VOVWORLD) - នាថ្ងៃទី ១៤ កក្កដា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអះអាងថា៖ គ្មានអ្វីណាអាចបំបែកបំបាក់ទំនាក់ទំនងរវាងបារាំងនិង អាមេរិកបានឡើយ។ 
ប្រធានាធិបតីបារាំងអះអាងថា៖ ទំនាក់ទំនងបារាំង-អាមេរិកមិនអាចបំបែកបំបាក់បានឡើយ - ảnh 1 ប្រធានាធិបតីបារាំងអះអាងថា៖ ទំនាក់ទំនងបារាំង-អាមេរិកមិនអាចបំបែកបំបាក់បានឡើយ

(VOVworld)  - នាថ្ងៃទី ១៤ កក្កដា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអះអាងថា៖ គ្មានអ្វីណាអាចបំបែកបំបាក់ទំនាក់ទំនងរវាងបារាំងនិង អាមេរិកបានឡើយ។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញក្នុងពេល ដែលលោក Macron ចូលរួមពិធីរំលឹកខួបអនុស្សារវីយ៍លើកទី ២២៨ ទិវាបុណ្យ ជាតិបារាំងជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលកំពុង អញ្ជើញបំពេញទស្សនកិច្ចនៅបារាំង។ ថ្នាក់ដឹកនាំបារាំងក៏បានសង្កត់ធ្ងន់ទៅលើ វត្តមានរបស់ប្រធានាធិបតីអាមេរិកនៅពិធីរំលឹកខួបនេះគឺជា «ភ័ស្តុតាងសំរាប់ ចំណងមិត្តភាពរវាងប្រទេសទាំងពីរដែលអូសបន្លាយក្នុងរយៈពេលយូរអង្វែង»។ ក្នុងពេលនោះ ប្រធានាធិបតីអាមេរិក លោក  Donald Trump បានសម្តែងនូវមោទ នភាពតំណាងឲ្យសហរដ្ឋអាមេរិកអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ទិវា បុណ្យជាតិនៃសាធារណៈរដ្ឋបារាំង ហើយអបអរសារទរទៅប្រធានាធិបតីបារាំង ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ