ប្រធានាធិបតីបេឡារុស បំពេញទស្សនកិច្ចជាផ្លូវការនៅអ៊ីរ៉ង់

(VOVWORLD) - នាយប់ថ្ងៃទី ១២ ខែមីនា ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានមកកាន់ប្រទេសអ៊ីរ៉ង់ ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការដើម្បីប្រារព្ធខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ 

បន្ទាប់ពីបានមកដល់ទីក្រុងតេហេរ៉ង់ ប្រធានាធិបតីបេឡារុសបានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងពាណិជ្ជកម្មអ៊ីរ៉ង់ លោក Seyyed Reza Fatemi Amin។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ក៏ដូចជាមេដឹកនាំកំពូល Ayatollah Ali Khamenei ផងដែរ។ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះពង្រឹងពាណិជ្ជកម្ម និងការវិនិយោគរវាងទៅវិញទៅមកផងដែរ៕     


ប្រតិកម្មទៅវិញ

ផ្សេងៗ