ប្រធានាធិបតីប៉ាឡេស្ទីនជាប់ឆ្នោតសារជាថ្មីជាប្រធានគណកម្មាធិការសម្របសម្រួល PLO

(VOVWORLD) -នាថ្ងៃទី ៤ ឧសភា នៅក្នុងសម័យប្រជុំនៃក្រុមប្រឹក្សាជនជាតិប៉ាឡេស្ទីន (PNC) ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានជាប់ឆ្នោតសារជាថ្មីជាប្រធានគណកម្មាធិការសម្របសម្រួលនៃអង្គការរំដោះប៉ាឡេស្ទីន (PLO)។ 
ប្រធានាធិបតីប៉ាឡេស្ទីនជាប់ឆ្នោតសារជាថ្មីជាប្រធានគណកម្មាធិការសម្របសម្រួល PLO - ảnh 1 ប្រធានាធិបតីប៉ាឡេស្ទីនជាប់ឆ្នោតសារជាថ្មីជាប្រធានគណកម្មាធិការសម្របសម្រួល PLO

ការបោះឆ្នោតនេះបានប្រព្រឹត្តិទៅនៅក្នុងសន្និសីទដែលអូសបន្លាយរយៈពេល ៤ ថ្ងៃរបស់ PNC នៅទីក្រុង Ramallah ចំណុះត្រើយខាងកើត។ ថ្លែងមតិនៅក្នុងសន្និសីទនេះ លោក Azzam Al-Ahmad សមាជិកថ្មីរបស់គណកម្មធិការសម្របសម្រួល PLO បានសង្ដត់ធ្ងន់ថា៖ ប្រធានាធិបតីលោក  Abbas ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណកម្មធិការសម្របសម្រួលរបស់ PLO បន្ទាប់ពីសមាជិកនៃគណកម្មធិការនេះអនុវត្តន៍ការពិគ្រោះយោបលផ្ទៃក្នុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ