ប្រធានាធីបតីរុស្ស៊ីធ្វើការចរចារជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកស្តីពីដំណើរការសន្តិភាពនៅស៊ីរី


ប្រធានាធីបតីរុស្ស៊ីធ្វើការចរចារជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកស្តីពីដំណើរការសន្តិភាពនៅស៊ីរី - ảnh 1
ប្រធានាធីបតីរុស្ស៊ីធ្វើការចរចារជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកស្តីពីដំណើរការសន្តិភាពនៅស៊ីរី (Image: VNA)

(VOVworld) – ក្នុងការចរចារនាថ្ងៃទី ១៥ ធ្នូ នៅវិមាន Kremlin ប្រធានាធិបតីរុស្ស៊ី
លោក Vladimir Putin និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាន
ពិភាគ្សាអំពីការខំប្រឹងប្រែងបញ្ចប់សង្គ្រាមស៊ីវិលនៅស៊ីរី។ ផ្លាស់ប្តូរមតិជាមួយ
រដ្ឋមន្ត្រីការបរទេសអាមេរិក ប្រធានាធិបតី Vladimir Putin បានអះអាងថា៖ ភាគី
ទាំងពីរនឹងស្វែងរកច្រកចេញសំរាប់វិបត្តិដែលកំពុងប្រព្រឹត្តទៅនៅស៊ីរី  ក៏ដូចជា
វិធានការសំរាប់ការខ្វែងគំនិតរវាងរុស្ស៊ីនិងអាមេរិកផងដែរ។ តាមសេចក្តី
ប្រកាសបន្ទាប់ពីការចរចារ​ រុស្ស៊ីនិងអាមេរិកបានឯកភាពរៀបចំវង់ចរចារ
អន្តរជាតិ ថ្មីស្តីពីវិបត្តិនៅស៊ីរីនាថ្ងៃទី​ ១៨​ ធ្នូ ខាងមុខនៅទីក្រុង New York
​ អាមេរិក។ មុននោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kerry បានជួបចរចា
រជាមួយ សមភាគីរុស្ស៊ីលោក Sergei Lavrov៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ