ប្រធានាធិបតីរុស្ស៊ីបានលើកឡើងពីលក្ខខណ្ឌសម្រាប់ការដោះស្រាយស្ថានការណ៍អ៊ុយក្រែន

(VOVWORLD) - នៅក្នុងបទថ្លែងមតិមួយកាលពីថ្ងៃទី ២២ ខែកុម្ភៈ ប្រធានាធិ បតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ស្ថានភាពជុំវិញបញ្ហាអ៊ុយក្រែន អាចត្រូវបានដោះស្រាយនៅពេលដែលបណ្តាប្រទេសប្រជាធិបតេយ្យទទួលស្គាល់ការសម្រេចចិត្តរួមបញ្ចូលជាមួយរុស្ស៊ីរបស់ប្រជាពលរដ្ឋនៃឧបទ្វីប Crimean។ 
ប្រធានាធិបតីរុស្ស៊ីបានលើកឡើងពីលក្ខខណ្ឌសម្រាប់ការដោះស្រាយស្ថានការណ៍អ៊ុយក្រែន - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  (ប្រភព៖ Reuters)

ទន្ទឹមនឹងនោះ អ៊ុយក្រែនបានបដិសេធមិនចូលរួមជាមួយសម្ព័ន្ធ អាត្លង់ទិកខាងជើង (ណាតូ) ដោយស្ម័គ្រចិត្ត។

មេដឹកនាំរុស្ស៊ីរូបនេះក៏បានទាមទារឲ្យលោកខាងលិចឈប់ផ្គត់ផ្គង់សព្វា វុធទំនើបៗដល់រដ្ឋាភិបាលក្រុងគៀវ បច្ចុប្បន្ន។ យោងទៅតាមលោក ចំណុចសំខាន់បំផុតគឺកម្រិតជាក់ស្តែងនៃការគ្មានយោធារបស់អ៊ុយក្រែននាពេលបច្ចុប្បន្ននេះ ហើយទីក្រុងម៉ូស្គូមិនអាចអនុញ្ញាតឱ្យទីក្រុងគៀវត្រឡប់ទៅរកស្ថានភាពនុយក្លេអ៊ែរ ដូចដែលអាជ្ញាធរអ៊ុយក្រែនអះអាងនោះទេ។

លោកប្រធានាធិបតី Putin បាននិយាយថា ទីក្រុងម៉ូស្គូនឹងផ្តល់ឱ្យតំបន់ Donetsk និង Luhansk នូវ “ជំនួយឧបត្ថម្ភសមស្រប រួមទាំងផ្នែកយោធា" ហើយលក្ខខ័ណ្ឌទាំងនេះដែលមាននៅក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយសាធារណរដ្ឋនេះ និងត្រូវបានរដ្ឋសភារុស្ស៊ីផ្តល់សច្ចាប័ន។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបានអនុម័តលើសំណើរបស់មេដឹកនាំរុស្ស៊ីសម្រាប់ការប្រើប្រាស់កងទ័ពបរទេស។ មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយថា សកម្មភាពបន្ទាប់ទៀតរបស់ទីក្រុងម៉ូស្គូនឹងពឹងផ្អែកលើ “ស្ថានភាពជាក់ស្តែងដែលកំពុងអភិវឌ្ឍនៅលើភូមិសាស្ត្រ”។

ក្នុងចំណាត់ការពាក់ព័ន្ធមួយ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្លួននឹងជម្លៀសបុគ្គលិកនៅក្នុងបេសកកម្មបរទេសរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ហើយនេះនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ