ប្រធានាធីបតីរុស្ស៊ីមានបំណងចង់រួមសហការជាមួយទួរគីនិងអ៊ីរ៉ង់កសាងផែនការសកម្មភាពរួមនៅស៊ីរី

(VOVWORLD) - នាថ្ងៃទី១៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអំពាវនាវទួរគី និងអ៊ីរ៉ង់ រួមសហការជាមួយរុស្ស៊ី កសាងផែនការរួមសំដៅ វាយកំទេចលើក្រុមឧទ្ទាមនៅខេត្ត Idlib ប្រទេស៊ីរី។
ប្រធានាធីបតីរុស្ស៊ីមានបំណងចង់រួមសហការជាមួយទួរគីនិងអ៊ីរ៉ង់កសាងផែនការសកម្មភាពរួមនៅស៊ីរី - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (នៅពាក់កណ្តាល) ប្រធានាធិបតីទួរគី លោក Tayyip Erdogan (ខាងស្តាំ) និង ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani អំពីអនាគតរបស់ប្រទេសស៊ីរី (ខាងឆ្វេង)

សេចក្តីអំពាវនាវខាងលើនេះត្រូវបានថ្នាក់ដឹកនាំរុស្ស៊ីរូបនេះនាំចេញនៅកិច្ចប្រជុំកំពូលត្រីភាគីក្រោមអធិបតីភាពរបស់លោក នៅរមានីយដ្ឋានលំហែកាយបំប៉នសុខភាព Sochi នាឆ្នេរសមុទ្រខ្មៅ សំដៅពិភាក្សាជាមួយប្រធានាធិបតីទួរគី លោក Tayyip Erdogan និង ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani អំពីអនាគតរបស់ប្រទេសស៊ីរី។ ក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកសំណើរស្តីអំពីការពិចារណាលើរាល់ជំហានជាក់ស្តែងដែលប្រទេសទាំង ៣ អាចរួមធ្វើសកម្មភាពជាមួយគ្នា ដើម្បីប្រឆាំងនឹងភារវកម្ម ព្រមទាំងសង្កត់ធ្ងន់ថា វត្តមានរបស់ក្រុមភារវកម្មនៅខេត្ត Idlib មិនគប្បីត្រប្រណី     ឡើយ។ លោក  Putin ក៏បានអះអាងថា តំបន់គ្មានយោធានៅខេត្ត Idlib គ្រាន់តែជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះទេ ហើយរាល់សកម្មភាពគឃ្លើនរបស់ក្រុមឧទ្ទាមនៅទីនេះ នឹងមិនត្រូវបានផ្តន្ទាទោសនោះឡើយ។ រីឯខ្លួនវិញ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានសំដែងនូវការគាំទ្រចំពោះសំណើរខាងលើនេះរបស់រុស្ស៊ី ព្រមទាំងអះអាងថារុស្ស៊ីគប្បីមានខឿនសន្តិភាពយូរអង្វែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ