ប្រធានាធិបតីរុស្ស៊ីអំពាវនាវឲ្យបង្កើនសមត្ថភាពការពារជាតិ

ប្រធានាធិបតីរុស្ស៊ីអំពាវនាវឲ្យបង្កើនសមត្ថភាពការពារជាតិ - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖AFP/TTXVN)

(VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី៥ តុលា បាន
អំពាវនាវឲ្យប្រទេសនេះចាំបាច់ត្រូវបង្កើនសមត្ថភាពការពារជាតិដើម្បីរក្សាកម្លាំង
ជាតិក្នុងកាលៈទេសៈដែលភាពតានតឹងជាមួយអាមេរិកកំពុងកើនឡើង។ថ្លែងមតិ
ប្រារព្ធសម័យប្រជុំដំបូងរបស់សភាឌូម៉ាជាតិរុស្ស៊ីនីតិកាលទី៧ លោក Putin ប្រកាស
ថា រុស្ស៊ីចាំបាច់ត្រូវបង្កើនសមត្ថភាពសន្តិសុខនិងការពារជាតិដើម្បីអះអាងនូវឋានៈ
របស់ខ្លួនលើឆាកអន្តរជាតិ។លោក Putin អំពាវនាវឲ្យសភាឌូម៉ាជាតិក៏ដូចជា
ប្រជាជនទាំងអស់ត្រូវសាមគ្គី ខំប្រឹងប្រែងនិងសហការជាមួយគ្នាដើម្បីរក្សាឋានៈ
ជួរមុខរបស់សហព័ន្ធរុស្ស៊ីមួយខ្លាំងមាំមួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ