ប្រធានាធិបតីរុស្ស៊ីអះអាងថា៖ គ្មានគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

(VOVWORLD) -រុស្សីជានិច្ចកាលត្រៀមខ្លួនជាស្រេចពិភាក្សាអំពីគ្រប់បញ្ហាជាមួយអាមេរិក ទោះជាបញ្ហានោះទាក់ទិននឹងមីស៊ីល អ៊ីនធើណែត ឬការខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មក៏ដោយ ហើយអំពាវនាវឲ្យវ៉ាស៊ីនតោនមានកាយវិការដូច្នេះ។
ប្រធានាធិបតីរុស្ស៊ីអះអាងថា៖ គ្មានគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ - ảnh 1ប្រធានាធិបតីរុស្ស៊ីអះអាងថា៖ គ្មានគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ 

ក្នុងការឆ្លើយសម្ភាសន៍ជាមួយទូរទស្សន៍ជាតិ NBC របស់អាមេរិក នាថ្ងៃទី ១០ មិនា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសថា៖ លោកគ្មានគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេសខ្លួនឡើយ។ លោក Putin ក៏បានឲ្យដឹងទៀតថា៖ តាំងពីរឆ្នាំ ២០០០ មក លោកបានត្រិះរិះអំពីអ្នកស្នងតំណែងដែលមានសមត្ថភាព ព្រមទាំងបានអះអាងថា៖ ជម្រើសទាំងអស់គឺអាស្រ័យលើការសម្រេចចិត្តរបស់ប្រជាជនរុស្ស៊ីតែប៉ុណ្ណោះ។

ស្តីពីទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិក ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឲ្យដឹងថា៖ រុស្សីជានិច្ចកាលត្រៀមខ្លួនជាស្រេចពិភាក្សាអំពីគ្រប់បញ្ហាជាមួយអាមេរិក ទោះជាបញ្ហានោះទាក់ទិននឹងមីស៊ីល អ៊ីនធើណែត ឬការខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មក៏ដោយ ហើយអំពាវនាវឲ្យវ៉ាស៊ីនតោនមានកាយវិការដូច្នេះ។ លោកបានសង្ដត់ធ្ងន់ថារុស្ស៊ី និងអាមេរិកចាំបាច់ត្រូវពិភាក្សាជាមួយគ្នា និងដោះស្រាយរាល់បញ្ហា។ ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះក៏បានសង្កត់ធ្ងន់ថា៖ ភាគីអាមេរិកត្រូវទទួលខុសត្រូវចំពោះភាពតានតឹងនាពេលបច្ចុប្បន្នក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ តាមលោកថា៖រុស្ស៊ីមិនចាត់ទុកអាមេរិកជា "សត្រូវ" ទេ ខណៈដែលអាមេរិកបានដាក់រុស្ស៊ីទៅក្នុងបញ្ជីមួយដែលក្រុងវ៉ាស៊ីនតោនចាត់ទុកថាជា "អមិត្ត" ។ សភាអាមេរិកក៏បានអនុម័តលើសេចក្ដីសម្រេច "អមិត្ត" ចំពោះរុស្ស៊ីផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ