ប្រធានាធិបតីលោក B. Obama ដាស់តឿនកែប្រែដំណើរការសកលភាវូបនីយកម្មឲ្យត្រឹមត្រូវតាមគន្លង

ប្រធានាធិបតីលោក B. Obama ដាស់តឿនកែប្រែដំណើរការសកលភាវូបនីយកម្មឲ្យត្រឹមត្រូវតាមគន្លង - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama អញ្ជើញថ្លែងសន្ទរកថានៅក្រុងអាតែនរបស់ក្រិក (រូបថត៖AP/TTXVN)

(VOVworld) - សកលភាវូបនីយកម្មបាននាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចជា
ច្រើន ប៉ុន្តែដំណើរការនេះត្រូវបានកែប្រែឲ្យត្រឹមត្រូវតាមគន្លងដើម្បីដោះស្រាយបញ្ហា
មិនសប្បាយចិត្តដែលកំពុងកើនឡើង។ប្រធានាធិបតីអាមេរិកលោក Barack Obama
បានអះអាងដូច្នេះនៅពេលអញ្ជើញថ្លែងសន្ទរកថានៅរដ្ឋធានីអាតែន របស់ក្រិក
កាលពីថ្ងៃទី១៦ វិច្ឆិកា។មុននោះមួយថ្ងៃ ប្រធានាធិបតីជិតចប់អាណត្តិ របស់អាមេរិក
បានអះអាងថា ទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកជាគ្រឹះស្ថាន ដែលធានាសន្តិ
សុខនិងភាពសម្បូររុងរឿងរបស់អាមេរិកនិង EU ទោះជាអ្នកណា ដែលអង្គុយនៅ
ក្នុងបន្ទប់រាងពងក្រពើនៅសេតវិមានក៏ដោយក្ដី។លោកសង្កត់ធ្ងន់ថា បើទោះបីជា
រដ្ឋអំណាច របស់គណៈបក្សប្រជាធិបតេយ្យឬគណៈបក្សសាធា រណៈរដ្ឋក្ដី គឺសុទ្ធ
តែមានការយល់ដឹងរួមថា សម្ព័ន្ធភាព NATO មានអត្ថន័យដ៏ សែនសំខាន់ចំពោះ
ផលប្រយោជន៍របស់អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ