ប្រធានាធិបតីលោក Putin ច្រានចោលការដែលរុស្ស៊ីទទួលព័ត៌មានសម្ងាត់ ពីប្រធានាធិបតីអាមេរិក

(VOVWORLD) - មានភស្តុតាងដែលសរឲ្យឃើញថា ប្រធានាធិបតីអាមេរិកលោក Donald Trump មិនបានជូនដំណឹងធ្វើឲ្យបែកធ្លាយការសម្ងាត់ណាមួយ សំរាប់រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ក្នុងជំនួបនៅទីក្រុង វ៉ាស៊ីនតោនកាលពីសប្ដាហ៍មុននោះទេ។
ប្រធានាធិបតីលោក Putin ច្រានចោលការដែលរុស្ស៊ីទទួលព័ត៌មានសម្ងាត់ ពីប្រធានាធិបតីអាមេរិក - ảnh 1ប្រធានាធិបតីលោក Putin ច្រានចោលការដែលរុស្ស៊ីទទួលព័ត៌មានសម្ងាត់ពីប្រធានាធិបតីអាមេរិក (រូបថត៖EPA/TTXVN)

(VOVworld) - អញ្ជើញថ្លែងមតិនៅសន្និសីទកាសែតជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលី លោក Paolo Gentiloni នាថ្ងៃទី១៧ ឧសភា នៅទីក្រុង Sochi របស់រុស្ស៊ីនោះ ប្រធានាធិបតីលោក Putin អះអាងថា មានភស្តុតាងដែលសរឲ្យឃើញថា ប្រធានាធិបតីអាមេរិកលោក Donald Trump មិនបានជូនដំណឹងធ្វើឲ្យបែកធ្លាយការសម្ងាត់ណាមួយ សំរាប់រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ក្នុងជំនួបនៅទីក្រុង វ៉ាស៊ីនតោនកាលពីសប្ដាហ៍មុននោះទេ។លោក Putin លើកច្បាស់ថា រដ្ឋមន្រ្តីលោក Lavrov មិនបានបញ្ជូនព័ត៌មានសម្ងាត់ណាមួយជូនលោកផ្ទាល់ ក៏ដូជាមន្រ្តី ផ្សេងៗទៀតរបស់រុស្ស៊ីនោះឡើយ។លោក Putin ប្រកាសថា រុស្ស៊ីត្រៀមខ្លួនជា ស្រេចបញ្ជូនខ្សែថតសម្លេងនៃជំនួបនេះទៅកាន់សមាជិកសភាអាមេរិកដើម្បីធានាចំពោះគេ។

        មុននោះ នាថ្ងៃទី១៦ ឧសភា កាសែត The Washington Post បានដកស្រង់ សម្ដីរបស់មន្រ្តីមិនបញ្ចេញឈ្មោះមួយចំនួនដែលឲ្យដឹងថា ប្រធានាធិបតីលោក Trump បានទម្លាយជាមួយរដ្ឋមន្រ្តីការបរទេសនិងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅក្រុងវ៉ាស៊ីនតោនអំពីព័ត៌មានសម្ងាត់ក្នុងជំនួបនៅសេតវិមានកាលពីសប្ដាហ៍មុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ