ប្រធានាធិបតីវ៉េនេស៊ុយអេឡា Nicolas Maduro ជាប់ឆ្នោតជាថ្មីម្តងទៀត

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតវ៉េនេស៊ុយអេឡា (CNE) បានជូនដំណឹងថា៖ បេក្ខជននៃសម្ព័ន្ធភាពឆ្វេងនិយមរណសិរ្យមាតុប្រទេសបើកទូលាយ ប្រធានាធិបតីកាន់អំណាច លោក Nicolas Maduro ដណ្តើមបានជ័យ ជំនះក្នុងការបោះឆ្នោតប្រធានាធិបតីដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២០ ឧសភា ដោយមានសម្លេងគាំទ្រចំនួន ៥,៨ លានសន្លឹក។ 

ប្រធានាធិបតីវ៉េនេស៊ុយអេឡា Nicolas Maduro ជាប់ឆ្នោតជាថ្មីម្តងទៀត  - ảnh 1 ប្រធានាធិបតីវ៉េនេស៊ុយអេឡា Nicolas Maduro ជាប់ឆ្នោតជាថ្មីម្តងទៀត 

នាព្រឹកថ្ងៃទី ២១ ឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតវ៉េនេស៊ុយអេឡា (CNE) បានជូនដំណឹងថា៖ បេក្ខជននៃសម្ព័ន្ធភាពឆ្វេងនិយមរណសិរ្យមាតុប្រទេសបើកទូលាយ ប្រធានាធិបតីកាន់អំណាច លោក Nicolas Maduro ដណ្តើមបានជ័យ ជំនះក្នុងការបោះឆ្នោតប្រធានាធិបតីដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២០ ឧសភា ដោយមានសម្លេងគាំទ្រចំនួន ៥,៨ លានសន្លឹក។ ឈរលំដាប់ថ្នាក់ទី ២ គឺបក្ខជនគណបក្សប្រឆាំង លោក  Henri Falcon ដោយមានសម្លេងគាំទ្រចំនួន ១,៨ លានសន្លឹក។ មុននេះ នាថ្ងៃទី ២០ ឧសភា ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានក្រោយពីអនុវត្តសិទ្ធិប្រជាពលរដ្ឋរបស់ខ្លួននៅទីកន្លែងបោះឆ្នោតនៅរដ្ឋធានី Caracas ប្រធានាធិបតី Nicolas Maduro បានអះអាងថា៖ នេះជាពេលវេលា ដែលគប្បីទុកគំនុំគំគួននិងការប្រឈមមុខគ្នានៅម្ខាងដើម្បីការអភិវឌ្ឍរួមរបស់ប្រទេសជាតិ។ លោក Maduro ក៏នឹង អនុវត្តការផ្លាស់ប្តូរថ្មីជាច្រើនដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចក៏ដូចជាដំណើរការសន្ទនាដើម្បីសម្រុះសម្រួលជាតិដែរ។ លោកក៏បានអំពាវនាវឲ្យរដ្ឋាភិបាលបណ្ដាប្រទេសអមិត្តបញ្ឈប់យុទ្ធនាការមូលបង្កាច់សភាពការណ៍ជាក់ស្តែងនៅវ៉េនាស៊ុយអេឡា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ