ប្រធានាធិបតីសាធារណះរដ្ឋសេសែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ប្រធានាធិបតីសាធារណះរដ្ឋសេសែល លោក James Alix Michel បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ពីថ្ងៃទី២៨ ដល់ថ្ងៃទី ២៩ សីហា។ នាព្រឹកថ្ងៃទី ២៨ សីហា បន្ទាប់ពីពិធីទទួលជាផ្លូវការ នៅទីក្រុងហាណូយ លោកTruong Tan Sang និង លោក James Alix Michel បានដំណើការចរចារ។ ស្ដីពីទំនាក់ទំនងទ្វេភាគិ ភាគីទាំងពីរបានសម្ដែងនុវការពេញចិត្តចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងលើច្រើនវិស័យ រវាងប្រទេសទាំងពីរ ក្នុងរយះពេលលកន្លងទៅ និងថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពថា÷នឹងបញ្ជាណែនាំគ្រប់ក្រសួង ស្ថាប័នទាក់ទិននៃប្រទេសទាំងពីរ បន្តសកម្មអនុវត្តរាល់វិធានការសហប្រតិបត្តិការជាក់ស្ដែងក្នុងរយះពេលខាងមុខ ដូចជា÷វិនិយោគ ទេសចរណ៍ កសិកម្ម…ជាដើម។
នាថ្ងៃនេះដែរ នៅទីក្រុងហាណូយអគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានមានជំនួបធ្វើការជាមួយ ប្រធានាធិបតីសាធារណះរដ្ឋសេសែល លោក James Alix Michelផងដែរ៕