ប្រធានាធិបតីស៊ីរីអះអាងអំពីអាទិភាពស្ថាបនាប្រទេសឡើងវិញ

(VOVWORLD) -បុព្វហេតុស្ថាបនាប្រទេសគឺជាអាទិភាពចម្បងរបស់ស៊ីរី បន្ទាប់មកគឺការប្រយុទ្ធប្រឆាំងអំពើភេរវកម្មជាបន្ត ។
ប្រធានាធិបតីស៊ីរីអះអាងអំពីអាទិភាពស្ថាបនាប្រទេសឡើងវិញ - ảnh 1ប្រធានាធិបតីលោក Bashar al-Assad 

នាថ្ងៃទី ៩ កក្កដា ខុទ្ទកាល័យ ប្រធានាធិបតីស៊ីរីបានឲ្យដឹងថា៖ ប្រធានាធិបតីលោក Bashar al-Assad បានអះអាងនូវអាទិភាពចម្បងរបស់លោកគឺស្ថាបនាប្រទេសេដែលត្រូវបានបំផ្លិចបំផ្លាញដោយការប្រយុទ្ធគ្នាយ៉ាងកាចសាហាវក្នុងរយៈពេលជាង ៧ ឆ្នាំកន្លងមក។ ថ្លែងមតិនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសលោក Walid Muallem រួមទាំងអ្នកការទូតផ្សេងៗទៀតរបស់ស៊ីរីនៅទីក្រុង Damascus ប្រធានាធិបតីលោក Bashar បានលើកច្បាស់ថា៖ បុព្វហេតុស្ថាបនាប្រទេសគឺជាអាទិភាពចម្បងរបស់ស៊ីរី បន្ទាប់មកគឺការប្រយុទ្ធប្រឆាំងអំពើភេរវកម្មជាបន្ត "។

មុននេះ ប្រធានាធិបតីលោក Bashar បានប្រកាសថា៖រដ្ឋាភិបាលរបស់លោកក៏នឹងផ្តោតលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយអំពាវនាវឲ្យជនភៀសខ្លួនស៊ីរី ធ្វើមាតុភូមិនិវត្តន៍ និងដាក់ស្ដារឡើងវិញនូវដំណើរការនយោបាយដែលកំពុងជាប់គាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ