ប្រធានាធិបតីហ្វីលីពីន៖ ការចរចារជាមួយចិនអាចប្រព្រឹត្តទៅក្នុងឆ្នាំ ២០១៦

ប្រធានាធិបតីហ្វីលីពីន៖ ការចរចារជាមួយចិនអាចប្រព្រឹត្តទៅក្នុងឆ្នាំ ២០១៦  - ảnh 1
ប្រធានាធិបតីហ្វីលីពីន៖ ការចរចារជាមួយចិនអាចប្រព្រឹត្តទៅក្នុងឆ្នាំ ២០១៦ (VNA)


(VOVworld) – នាថ្ងៃទី ២៣ សីហា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte
បានឲ្យដឹងថា៖ បណ្ដាការចរចារទ្វេភាគីរវាងប្រទេសនេះជាមួយចិនអាច ប្រព្រឹត្ត
ទៅក្នុងឆ្នាំ ២០១៦ នេះ។ ថ្លែងមតិនៅរដ្ឋធានី ម៉ានីល ថ្នាក់ដឹកនាំហ្វីលីពីន ក៏បាន
ឲ្យដឹងថែមទៀតថា៖ លោកមិនមានគំនិតលើកឡើងបញ្ហាជំលោះនៅ សមុទ្រខាង
កើតនៅសន្និសីទជាន់ខ្ពស់របស់អាស៊ានដែលគ្រោងនឹងប្រព្រឹត្តទៅ​នៅរដ្ឋធានី
វៀងច័ន្ទ របស់ឡាវ នាខែ កញ្ញា ខាងមុខ។ ប៉ុន្តែ លោកជូនដំណឺងថា៖ ប្រសិន
បើប្រទេសនាផ្តោតទៅលើបញ្ហានេះ ហ្វីលីពីននឹងពិភាក្សា។ ប្រធានាធិបតី
 ហ្វីលីពីន លោក Rodrigo Duterte នឹងទៅបំពេញទស្សនកិច្ចនៅព្រុយណេ ចាប់ពី
ថ្ងៃទី ៤ ដល់ទី​ ៥ កញ្ញា បន្ទាប់នោះ លោកនឹងចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន
និងបណ្ដាសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ៦​ ដល់ទី ៨ កញ្ញា។ ប្រធានាធិបតី
 ហ្វីលីពីន លោក Rodrigo Duterte នឹងទៅបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី ៨ ដល់ទី
 ៩ កញ្ញា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ