ប្រធានាធិបតីហ្វីលីពីនចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
![ប្រធានាធិបតីហ្វីលីពីនចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_09_28/unnamed_copy.jpg) |
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Roa Duterte |
(VOVworld)-នាថ្ងៃទី២៨កញ្ញា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Roa Duterte
បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩
កញ្ញាតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang។ ក្នុង
ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ របស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Roa
Duterte ភាគីទាំងពីរនឹងផ្លាស់ប្តូរទិសដៅនិងវិធានការជម្រុញទំនាក់ទំនងដៃគូយុទ្ធ
សាស្ត្រនាពេលខាងមុខ ជាពិសេសលើវិស័យនយោបាយ សន្តិសុខ ការពារជាតិ
សេដ្ឋកិច្ច និងពាណិជ្ជកម្មជាដើម។ លើកពីនេះទៅទៀត ភាគីទាំងពីរនឹងផ្លាស់ប្តូរលើ
បណ្តាបញ្ហាអន្តរជាតិនិងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា៕