ប្រធានាធិបតីហ្វីលីពីនមិនចូលរួមសន្និសីទកំពូលអាស៊ាន - អូស្ត្រាលី

(VOVWORLD) -នាថ្ងៃទី ៥ មិនា លោក Harry Roque អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte  បានឲ្យដឹងថា៖ថ្នាក់ដឹកនាំប្រទេសខ្លួននិងមិនចូលរួមសន្និសីទកំពូលរវាងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) និង អូស្ត្រាលី (AIA) និងរំលឹកខួបអនុស្សាវរីយ៍លើកទី ១៤ ទិវាទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅ Sydney ប្រទេស អូស្ត្រាលី ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទៅ ១៨ មិនាខាងមុខ។
 


ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោក Harry Roque បានលើកច្បាស់ថា៖ បម្រែបម្រួលនានាក្នុងស្រុកគឺត្រូវការវត្តមានរបស់ ប្រធានាធិបតីហ្វីលីពីន។ លោករូបនេះក៏បានឲ្យដឹងទៀតថា៖លោក Rodrigo Duterte បានចាត់តាំងរដ្ឋមន្ត្រីការបរទេសលោក Alan Perter Cayetano ចូលរួម AIA សំដៅធានាថាប្រទេសេខ្លួននៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និង អូស្ត្រាលី ក្នុងការជំរុញចំណាប់អារម្មណ៍ក្នុងតំបន់ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ