ប្រធានាធិបតីអាមេរិក ច្រានចោល របាយការណ៍ស៊ើបអង្កេតរបស់លោករដ្ឋអាជ្ញា R.Mueller

(VOVWORLD) -លោកប្រធានាធិបតី Trump បានលើកច្បាស់ថារាល់ពាក្យសម្ដីអំពីលោក ដែលត្រូវបានសមាជិកសភាខាងគណបក្ស ប្រជាធិបតេយ្យចំនួន ១៨ រូបលើកឡើង ក្នុងរបាយការណ៍ស៊ើបអង្កេតរបស់ លោករដ្ឋអាជ្ញា R.Mueller គឺជារឿងប្រឌិត ហើយមិនពិតទាំងស្រុង។
ប្រធានាធិបតីអាមេរិក ច្រានចោល របាយការណ៍ស៊ើបអង្កេតរបស់លោករដ្ឋអាជ្ញា R.Mueller - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថតឆ្វេង) និងរដ្ឋអាជ្ញាពិសេសលោក Robert Mueller (រូបថតស្តាំ) ( រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១៩ ខែមេសាប្រធានាធិបតីអាមេរិក លោក Donald Trump បានច្រានចោលរាល់ខ្លឹមសារក្នុងរយបាយការណ៍ស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស លោក Robert Mueller អំពីការមន្ទិលសង្ស័យថារុស្ស៊ីបានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦ ដោយចាត់ទុកថា នេះគឺជារឿងប្រឌិត និងល្លីល្ងើ។

តាមរយៈបណ្ដាញសង្គម Twitter លោកប្រធានាធិបតី Trump បានលើកច្បាស់ថារាល់ពាក្យសម្ដីអំពីលោក ដែលត្រូវបានសមាជិកសភាខាងគណបក្ស ប្រជាធិបតេយ្យចំនួន ១៨ រូបលើកឡើង ក្នុងរបាយការណ៍ស៊ើបអង្កេតរបស់ លោករដ្ឋអាជ្ញា R.Mueller គឺជារឿងប្រឌិត ហើយមិនពិតទាំងស្រុង។

នាថ្ងៃដដែល លោក Jerrold Nadler ប្រធានគណកម្មការយុត្តិធម៌សភាជាន់ទាបអាមេរិក បានស្នើឲ្យផ្ដល់របាយការណ៍ស៊ើបអង្កេតយ៉ាងពេញលេញរបស់ រដ្ឋអាជ្ញា R.Mueller ព្រមទាំងនិយាយាថាលោកមិនទទួលយករបាយការណ៍ដែលបានរៀបរៀងឡើងវិញឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ