ប្រធានាធិបតីអាមរិក លោក Donald Trump គ្រោងនឹងពន្យាពេលថែមទៀតដើម្បីទុកឲ្យរដ្ឋសភាអនុម័តលើថវិកាដល់រដ្ឋាភិបាលសហរដ្ឋ

(VOVWORLD) - នាថ្ងៃទី ២ ខែធ្នូ  ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថាលោកគ្រោងនឹងពន្យាពេលក្នុងរយៈពេល ២ សប្តាហ៍ ថែមទៀត ដើម្បីទុកឲ្យរដ្ឋសភាអាមេរិក អាចអនុម័តថវិកាដល់រដ្ឋាភិបាលសហរដ្ឋផងដែរ។
ប្រធានាធិបតីអាមរិក លោក Donald Trump គ្រោងនឹងពន្យាពេលថែមទៀតដើម្បីទុកឲ្យរដ្ឋសភាអនុម័តលើថវិកាដល់រដ្ឋាភិបាលសហរដ្ឋ - ảnh 1 ប្រធានាធិបតីអាមរិក លោក Donald Trump

រយៈពេលចាប់ផ្តើមគឺពីថ្ងៃទី៧ ខែធ្នូ ហើយលទ្ធភាពដែលអាចអូសបន្លាយកាលកំណត់ដូចដែលពោលខាងលើនេះ ត្រូវបានប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសចេញ ដោយសារ អតីតប្រធានាធិបតីអាមរិក លោក George  Herbert  Walker  Bush ទើបតែបានទទួលមរណភាពហើយពិធីបុណ្យសពនឹងត្រូវបានរៀបចំឡើងចំថ្ងៃពុធ ក្នុងសប្តាហ៍ខាងមុខ។ កាលពីសប្តាហ៍មុន លោក Donald Trump ក៏បានរំឭកការស្នើឱ្យរដ្ឋសភាអនុម័តលើថវិកាសម្រាប់ការសាងសង់ជញ្ជាំងព្រំដែននៅភាគខាងត្បូងអាមេរិកដែលជាប់ជាមួយប្រទេសម៉ិកស៊ិក ឬក៏លោកនឹងបញ្ជាឱ្យរដ្ឋាភិបាលសហរដ្ឋត្រូវបានបិទមួយចំណែកផងដែរ។ ថ្ងៃទី៧ ខែធ្នូ ជាថ្ងៃផុតកំណត់សំរាប់រដ្ឋសភាអាមេរិក ដើម្បីអនុម័តលើថវិកាសំរាប់រដ្ឋាភិបាលសហរដ្ឋហើយប្រសិនបើនេះមិនត្រូវបានសម្រេចការអនុវត្តនោះ ក្រសួងមួយចំនួននឹងត្រូវផ្អាកប្រតិបត្តិការដោយសារតែខ្វះខាតថវិកាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ