ប្រធានាធិបតីអាមេរិក លោក Donald Trump ចេញក្រឹត្យនីតិប្រតិបត្តិដាក់ទណ្ឌកម្មទៅលើមុខសញ្ញា ដែលធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតអាមេរិក

(VOVWORLD) -ក្រឹត្យនេះបានប្រគល់សិទ្ធិអំណាចឲ្យទីភ្នាក់ងារចារកម្មរបស់អាមេរិក ក្នុងការស៊ើបអង្កេតផ្ទាល់អំពីការមន្ទិលសង្ស័យដែលទាក់ទិននឹងសកម្មភាពធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតរបស់អង្គការអន្តរជាតិ។
ប្រធានាធិបតីអាមេរិក លោក Donald Trump ចេញក្រឹត្យនីតិប្រតិបត្តិដាក់ទណ្ឌកម្មទៅលើមុខសញ្ញា ដែលធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតអាមេរិក - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump 

នាថ្ងៃទី ១២ កញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញក្រឹត្យនីតិប្រតិបត្តិដាក់ទណ្ឌកម្មទៅលើអង្គការ និងបុគ្គលបរទេស ដោយសារធ្វើអន្តរាគមន៍ ឬជួយឧបត្ថម្ភទៅក្នុងការបោះឆ្នោតអាមេរិក។

ក្រឹត្យនេះបានប្រគល់សិទ្ធិអំណាចឲ្យទីភ្នាក់ងារចារកម្មរបស់អាមេរិក ក្នុងការស៊ើបអង្កេតផ្ទាល់អំពីការមន្ទិលសង្ស័យដែលទាក់ទិននឹងសកម្មភាពធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតរបស់អង្គការអន្តរជាតិ។ បទដាក់ទណ្ឌកម្មទាំងនេះ នឹងសំដៅទៅលើរដ្ឋាភិបាលបរទេស ប្រសិនបើស្ថាប័នសមត្ថកិច្ចអាមេរិក កំណត់ថាពួកគេបានប្រព្រឹត្តិឬគាំទ្រដល់រាល់សកម្មភាព ដែលប៉ះពាល់ដល់ការបោះឆ្នោតរបស់អាមេរិក។

ក្រឹត្យនេះត្រូវបានចាត់ទុកជាការខិតខំប្រឹងប្រែងរបស់រដ្ឋអំណាចលោក Trump ក្នុងការទប់ទល់នឹងការធ្វើអន្តរាគមន៍ពីបរទេស ក្នុងបរិបទដែលការបោះឆ្នោតពាក់កណ្ដាលអាណត្តិរដ្ឋសភាអាមេរិកកំពុងខិតជិតមកដល់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ