ប្រធានាធិបតីអាមេរិក លោក Donald Trump លើក​សំណើ​រ​ថវិកា​សម្រាប់ឆ្នាំ​សារពើពន្ធ ២០២០

(VOVWORLD) -លោក Donald Trump បានស្នើកញ្ចប់ថវិកា ៨,៦ ពាន់លានដុល្លារអាមេរិក សម្រាប់ការសាងសង់ជញ្ជាំងព្រំដែនភាគខាងត្បូងជាមួយមិកស៊ិក។
ប្រធានាធិបតីអាមេរិក លោក Donald Trump លើក​សំណើ​រ​ថវិកា​សម្រាប់ឆ្នាំ​សារពើពន្ធ ២០២០ - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ vnanet.vn)

នាថ្ងៃទី ១១ ខែមិនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្នើថវិកា សារពើពន្ធឆ្នាំ ២០២០ ទៅកាន់រដ្ឋសភាអាមេរិក។ តាមនោះ លោក Donald Trump បានស្នើកញ្ចប់ថវិកា ៨,៦ ពាន់លានដុល្លារអាមេរិក សម្រាប់ការសាងសង់ជញ្ជាំងព្រំដែនភាគខាងត្បូងជាមួយមិកស៊ិក ខ្ពស់ជាង ៦ ដងប្រើប្រៀបធៀបនឹងកញ្ចប់ថវិកា ដែលរដ្ឋសភាបានអនុម័តផ្ដល់សច្ចាប័នចំពោះគម្រោងព្រំដែនជារៀងរាល់ឆ្នាំសារពើពន្ធ និងខ្ពស់ជាង ៦% បើប្រៀបធៀងនឹងកញ្ចប់ថវិកា ដែលលោកចង់រៃអង្គាស នៅពេលប្រកាសភាពអាសន្ន។ ទន្ទឹមនឹងនេះ ប្រធានាធិបតី លោក Donald Trump ក៏បានអំពាវនាវឲ្យបង្កើនការចាយវាយយោធា ឡើងដល់ ៧៥០ ពាន់លានដុល្លារអាមេរិក កើន ៤ % តាមរយៈការប្រើប្រាស់គណនីបន្ទាន់នៅបរទេស (OCO) ដើម្បីបញ្ជៀសកំហិតអំពីកញ្ចប់ថវិកា ដែលបានចែងក្នុងច្បាប់។ រាល់ការចាយវាយគ្រៅពីវិស័យការពារជាតិត្រូវបានរក្សានៅក្រោមកម្រិតដាក់កំហិតដោយសារមានការកាត់បន្ថយថវិកា ២៣% សម្រាប់ក្រសួងការបរទេស និង៣១ % សម្រាប់ទីភ្នាក់ងារការពារបរិស្ថាន។ សេតវិមានក៏បានលើកសំណើរធ្វើកំណែទម្រង់លើរាល់កម្មវិធីចាយវាយចាំបាច់ដូចជាតែមចំណីអាហារដើម្បីកាត់បន្ថយ ២២ ពាន់លានដុល្លារអាមេរិក។

ទោះជាយ៉ាងណាក៏ដោយសំណើរថវិការពោលខាងលើរបស់ប្រធានាធិបតី លោក  Donald Trump អាចត្រូវបានរដ្ឋសភាច្រានចោល ហើយនេះត្រូវបានចាត់ទុកជាកាយវិការបើកឆាកក្នុងសង្គ្រាមថវិកាជាបន្តរវាងប្រធានាធិបតីលោក  Donald Trump និងរដ្ឋសភាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ