ប្រធានាធិបតីអាមេរិក លោក D.Trump ប្រកាសមិនអនុវត្តន៍រូបសណ្ឋាន លីប៊ី សម្រាប់ ស.ប.ប.ក
(VOVWORLD) - វ៉ាស៊ីនតោននៅតែមិនទាន់ទទួលបានសេចក្ដីជូនដំណឹងណាមួយដែលទាក់ទិននឹងជំនួបកំពូលជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ឡើយ។
ប្រធានាធិបតីអាមេរិក លោក Donald Trump |
ប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ១៧ ឧសភា បានប្រកាសថា៖ វ៉ាស៊ីនតោននៅតែមិនទាន់ទទួលបានសេចក្ដីជូនដំណឹងណាមួយដែលទាក់ទិននឹងជំនួបកំពូលជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ឡើយ ខណៈដែលព្យុងយ៉ាងបានព្រមានលុបចោលជំនួប ដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ មិថុនាខាងមុខនៅសិង្ហបុរី ដើម្បីប្រឆាំងជំទាស់នឹងការធ្វើសមយុទ្ធយោធារួមរវាងអាមេរិក និងកូរ៉េខាងត្បូង ហើយរិះគន់សំណើររបស់អាមេរិក ដែលតម្រូវឲ្យ ស.ប.ប.កធ្វើ សម្បទាន ក៏ដូចជាបោះបង់ចោលអាវុធនុយក្លេអែរដោយគ្មានលក្ខខ័ណ្ឌ។
ថ្លែងមតិទៅកាន់អ្នកយកព័ត៌មាន លោក Trump បានឲ្យដឹងថា៖ ប្រសិនបើជំនួបកំពូលប្រព្រឹត្តិទៅ វានឹងប្រព្រឹត្តិទៅ ប្រសិនបើមិនដូច្នេះទេ អាមេរិកនឹងមានការបោះជំហានបន្ត។ លោក Trump បានអះអាងថា៖ នឹងមិនស្វែងរកវិធីអនុវត្តន៍រូបសណ្ឋានលីប៊ី អំពីការគ្មាននុយក្លេអ៊ែរ ដើម្បីចាប់បង្ខំឲ្យព្យុងយ៉ាងបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ។
នាថ្ងៃដដែល អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បានអះអាងថា ប្រទេសខ្លួននៅតែពន្លឿនផែនការអំពីការត្រៀមរៀបចំជំនួបកំពូលរវាងអាមេរិក និងកូរ៉េខាងជើង។ ទោះជាយ៉ាងណាក៏ដោយ តាមលោកស្រី Sanders ថា៖ ស.ប.ប.ក មិនដើរតួនាទីជាអ្នកបញ្ជាឡើយ។ គេជាភាគីដែលផ្ញើសេចក្ដីអញ្ជើញ។ ប្រសិនបើត្រៀមខ្លួនជាស្រេច យើងខ្ញុំនឹងត្រៀមខ្លួនចូលរួមដែរ។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត ទីភ្នាក់ងារកណ្តាលកូរ៉េខាងជើង (KCNA) នាថ្ងៃទី ១៧ ឧសភាបានឲ្យដឹងថា៖ ស.ប.ប.ក នឹងមិនចូលតុចរចជាមួយកូរ៉េខាងត្បូង ដរាបណាមិនទាន់ដោះស្រាយបានបញ្ហាដែលបណ្ដលឲ្យបញ្ឈប់ជំនួបជាន់ខ្ពស់ក្នុងសប្ដាហ៍នេះផងដែរ៕