ប្រធានាធិបតីអាមេរិក លោក​ Joe Biden បានសន្ថានឹងមានការផ្ទេរអំណាចដោយរលូន

(VOVWORLD) - អនុប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris កាលថ្ងៃទី ៦ ខែវិច្ឆិកា បានហៅទូរស័ព្ទទៅអបអរសាទរលោក Donald Trump អំពីជ័យជម្នះរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ និងបានពិភាក្សាអំពីសារៈសំខាន់នៃការផ្ទេរអំណាចដោយសន្តិភាព និងឯកភាពជាតិ។
 ប្រធានាធិបតីអាមេរិក លោក​ Joe Biden បានសន្ថានឹងមានការផ្ទេរអំណាចដោយរលូន - ảnh 1អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានថ្លែងនៅសាកលវិទ្យាល័យ Howard ទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក នៅថ្ងៃទី ៦ ខែវិច្ឆិកា។ រូបថត៖ Getty

នៅថ្ងៃដដែលនេះ យោងតាមព័ត៌មានពីសេតវិមាន ប្រធានាធិបតីអាមេរិក លោក Joe Biden ក៏បានហៅទូរស័ព្ទទៅអបអរសាទរលោក Trump និងបានអញ្ជើញលោកទៅទស្សនាសេតវិមានផងដែរ។ លោកប្រធានាធិបតី Biden បានសម្តែងនូវ ការសន្យា នឹងផ្ទេរអំណាចដោយរលូន និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃឯកភាពជាតិ។ ប្រធានាធិបតី Biden ក៏បានហៅទូរស័ព្ទទៅអនុប្រធានាធិបតី Harris ដោយអបអរសាទរលោកស្រីចំពោះយុទ្ធនាការឃោសនាការបោះឆ្នោតជាប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ។ លោកប្រធានាធិបតី Biden មានគម្រោងនឹងថ្លែងសុន្ទរកទៅកាន់ប្រជាជនអាមេរិក អំពីលទ្ធផលនៃការបោះឆ្នោត និងដំណើរការផ្ទេរអំណាចនៅថ្ងៃទី៧ ខែវិច្ឆិកា (ម៉ោងនៅអាមេរិក)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ