ប្រធានាធិបតីអាមេរិកបញ្ឆិតបញ្ឆៀងទៅលើដំណោះស្រាយយោធាចំពោះកូរ៉េខាងជើង
(VOVWORLD) -ប្រធានការិយាល័យគ្រប់គ្រង និងថវិកាសេតវិមានលោក Mick Mulvaney នាថ្ងៃទី ៨ តុលា បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump ចង់លើកឡើងអំពីដំណោះស្រាយយោធា។
ប្រធានាធិបតីអាមេរិកបញ្ឆិតបញ្ឆៀងទៅលើដំណោះស្រាយយោធាចំពោះកូរ៉េខាងជើង |
ប្រធានការិយាល័យគ្រប់គ្រង និងថវិកាសេតវិមានលោក Mick Mulvaney នាថ្ងៃទី ៨ តុលា បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump ចង់លើកឡើងអំពីដំណោះស្រាយយោធា សំដៅបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ មុននោះ កាលពីថ្ងៃទី ៧ តុលា នៅគេហទំព័របណ្តាញសង្គម Twitter លោកប្រធានាធិបតី Donald Trump បានឲ្យដឹងថា រាល់កិច្ចព្រមព្រៀងនិងការចរចាបានបណ្ដាលឲ្យ អ្នកចរចាអាមេរិកក្លាយទៅជាមនុស្សភ្លីភ្លើ។ លោក Donald Trump បានសង្កត់ធ្ងន់ថា "មានជំរើសតែមួយគត់"ប៉ុន្តែមិនបានពន្យល់ពីវិធានការនេះទេ។ ប្រការនេះបាននាំឲ្យមាន ពាក្យចចាមអារ៉ាមថា អាមេរិកអាចវាយប្រហារដោយយោធាទៅលើកូរ៉េខាងជើង៕