ប្រធានាធិបតីអាមេរិកប្រកាសថា ខ្លួនពុំប្រញាប់ ដើម្បីសម្រេចបានកិច្ចព្រមព្រៀង NAFTA ធ្វើវិសោធនកម្មឡើយ
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី១៦ ខែសីហា បាន អះអាងថា លោកពុំប្រញាប់ដើម្បីសម្រេចបានកិច្ចព្រមព្រៀងស្ដីពីការចរចារឡើង វិញអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាគខាងជើងទ្វីបអាមេរិក (NAFTA) ជាមួយ មិកស៊ិកនិងកាណាដាឡើយ ប៉ុន្តែប្រការសំខាន់គឺសម្រេចបាននូវកិច្ចព្រមព្រៀង មួយប្រកបដោយសមភាព។
ថ្លែងមតិក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រធានាធិបតីលោក Trump បានសង្កត់ ធ្ងន់ថា ប្រសិនបើមិនអាចទទួលបានកិច្ចព្រមព្រៀងល្អមួយ គឺកុំធ្វើទេ។ លោក ម្ចាស់សេតវិមានបានលើកច្បាស់ថា លោកពុំប្រញាប់ទេព្រោះថា NAFTA បានជា គ្រោះមហន្តរាយចំពោះសហរដ្ឋអាមេរិក។ ដោយហេតុនេះអាមេរិកនឹងប្រដេញ តាមកិច្ចព្រមព្រៀង NAFTA មួយដ៏សមស្របនិងសមភាព ឬមិនអនុវត្តន៍ NAFTA ទៀតឡើយ៕