ប្រធានាធិបតីអាមេរិកព្រមានថាបានកំណត់គោលដៅចំនួន ៥២ នៅអ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី៤ ខែមករាប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) បានព្រមានថា អាមេរិកបានកំណត់គោលដៅចំនួន ៥២ នៅប្រទេសអ៊ីរ៉ង់ហើយ ប្រសិនបើប្រទេសនេះវាយប្រហារទៅលើប្រជាជនឬទ្រព្យសម្បត្តិណាមួយរបស់អាមេរិក

 សរសេរនៅលើបណ្តាញសង្គម Twitter លោក ដូណាល់ត្រាំ បានចោទប្រកាន់អ៊ីរ៉ង់ថាបានគំរាមវាយប្រហារលើមូលដ្ឋានមួយចំនួនរបស់អាមេរិកសំដៅ សងសឹកចំពោះការដែលអាមេរិកសម្លាប់លោកឧត្តមសេនីយ៍ Qassem Soleimani ។ បើយោងតាមលោកដូណាល់ត្រាំ បានឲ្យដឹងទៀតថា គោលដៅទាំង ៥២ ដូចពោលខាងលើនេះតំណាងឱ្យចំណាប់ខ្មាំងទាំង ៥២ នាក់ជាជនជាតិអាមេរិកដែលត្រូវបានអ៊ីរ៉ង់ចាប់ពង្រត់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ គោលដៅមួយចំនួនក្នុងចំណោមគោលដៅទាំងនេះ មានសារៈសំខាន់សម្រាប់អ៊ីរ៉ង់ ហើយនឹងត្រូវបានវាយប្រហារយ៉ាងឆាប់រហ័សនិងខ្លាំងក្លាផងដែរ។ទន្ទឹមនឹងនេះ លោកដូណាល់ត្រាំ ក៏បានប្រកាសថាសហរដ្ឋអាមេរិកមិនចង់បានទទួលការគំរាមកំហែងណាមួយបន្ថែមទៀតនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ