ប្រធានាធិបតីអាមេរិកលោក B. Obama អំពាវនាវឲ្យលោក D. Trump ផ្ញើសារសាមគ្គីភាពក្រោយពីការបោះឆ្នោត

(VOVworld) - នាថ្ងៃទី១៤ វិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Barack Obama
ប្រកាសថា ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump គប្បីផ្ញើសារស្ដីអំពីសាមគ្គី
ភាពក្រោយពីយុទ្ធនាការបោះឆ្នោតដែលបង្កឡើងការបែកបាក់នាពេលកន្លងទៅ។
លោកអះអាងថា នាបច្ចុប្បន្ន នេះជាប្រការសំខាន់បំផុតចំពោះអ្នក ស្នងតំណែង
របស់ខ្លួន។
ប្រធានាធិបតីអាមេរិកលោក B. Obama អំពាវនាវឲ្យលោក D. Trump ផ្ញើសារសាមគ្គីភាពក្រោយពីការបោះឆ្នោត - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama ជួបសន្ទនាជាមួយប្រធានាធិបតីជាប់ឆ្នោត
លោក Donald Trump នៅសេតវិមានកាលពីថ្ងៃទី១០ វិច្ឆិកា (រូបថត៖EPA/TTXVN)

នាថ្ងៃដដែល ប្រភពព័ត៌មានគួរឲ្យជឿទុកចិត្តឲ្យដឹងថា គណៈកម្មការផ្ទេរប្រគល់
អំណាចរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានតែងតាំងអតីតថ្នាក់
ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុន Goldman Sachs លោក Steven Mnuchin ឲ្យកាន់ តំណែងជា
រដ្ឋមន្រ្តីហិរញ្ញវត្ថុ។ក្នុងពេលនោះ អតីតអភិបាលក្រុងញូវយ៉ក លោក Rudy Giuliani
 ត្រូវបានចាត់ទុកជាបេក្ខជនលេខមួយសំរាប់តំណែងរដ្ឋមន្រ្តីការ បរទេសក្នុងគណៈ
រដ្ឋមន្រ្តីរបស់លោក Trump។
ក្នុងការអត្ថាធិប្បាយដំបូងនាថ្ងៃទី១៤ វិច្ឆិកា គិតតាំងពីលោក Trump ជាប់ឆ្នោត
ជា ប្រធានាធិបតីនោះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកស្រី Susan Rice អះអាង
 ថា សម្ព័ន្ធមិត្តទាំងអស់អាចជឿជាក់ទៅលើការដែលវ៉ាស៊ីនតោននឹងបន្តរក្សាសន្ធិ
 សញ្ញាការពាររួមនាពេលខាងមុខ។ប៉ុន្តែ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហា
សមុទ្រប៉ាស៊ីហ្វិក (TPP) នឹងពិបាកបានអនុម័តនៅរដ្ឋសភា ប្រទេសនេះមុនពេល
ប្រធានាធិបតីលោក Barack Obama បញ្ចប់អាណត្តិរបស់ ខ្លួននាខែមករាឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ