|
ប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថត៖AFP/TTXVN) |
(VOVworld) - នាម៉ោង៨ព្រឹក ថ្ងៃទី៧ ធ្នូ (តាមម៉ោងវៀតណាម) ប្រធានាធិបតី
អាមេរិកលោក Barack Obama បានថ្លែងបទសន្ទរកថាពិសេសផ្ញើរជូនប្រជាជនអំពី
ការខំប្រឹងប្រែងប្រឆាំងនឹងភេរវកម្ម។លោក Obama បានអះអាងថា ភាពគំរាម
កំហែងពីលិទ្ធិភេរវកម្មគឺជាការពិត ប៉ុន្តែលោកក៏បានអះអាងដែរថា នឹងវ័យកំទេច
គ្រោះភ័យនេះ។ប្រធានាធិបតី Barack Obama បានឲ្យដឹងថែមទៀតថា ក្នុងប៉ុន្មាន
ឆ្នាំកន្លងទៅ ភាពគំរាមកំហែងពីលិទ្ធិភេរវកម្មបានប្ដូរទៅដំណាក់កាលថ្មី ហើយ
អាមេរិកនឹងកំទេចអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនិងប្រមាញ់ចាប់ខ្លួនពួក
ភេរវករ ទោះបីជានៅប្រទេសណាក៏ដោយ៕