ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសត្រៀមខ្លួនជាស្រេចសន្ទនាតាមទូរស័ព្ទជាមួយ សមភាគីកូរ៉េខាងជើង

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី៦ មករា ឲ្យដឹងថា លោកនឹងត្រៀមខ្លួនជាស្រេចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un ព្រមទាំងសំដែងក្ដីសង្ឃឹមថា ជំនួបកម្រមានរវាងកូរ៉េទាំង២ ភាគ អាចជួយបន្ធូរស្រាលភាពតានតឹងទាក់ទិនដល់បញ្ហានុយក្លេអ៊ែររបស់ព្យុង យ៉ាងផងដែរ។

ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី៦ មករា ឲ្យដឹងថា លោកនឹងត្រៀមខ្លួនជាស្រេចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un ព្រមទាំងសំដែងក្ដីសង្ឃឹមថា ជំនួបកម្រមានរវាងកូរ៉េទាំង២ ភាគ អាចជួយបន្ធូរស្រាលភាពតានតឹងទាក់ទិនដល់បញ្ហានុយក្លេអ៊ែររបស់ព្យុង យ៉ាងផងដែរ។

        ឆ្លើយសំណួររបស់អ្នកយកព័ត៌មាននៅមណ្ឌលសម្រាកលំហែកាយ David រដ្ឋ Maryland ស្ដីពីលទ្ធភាពធ្វើការសន្ទនាតាមទូរស័ព្ទជាមួយលោក Kim Jong-un នោះ ប្រធានាធិបតីអាមេរិកបានប្រកាសថា ខ្លួនជានិច្ចកាលជឿជាក់ទៅលើការចរចា។ លោកអះអាងថា ខ្លួនមិនមានបញ្ហាអ្វីចំពោះរឿងហេតុនេះ ប៉ុន្តែប្រការនេះមិនមាន ន័យថា លោកនឹងធ្វើការសន្ទនាដោយគ្មានលក្ខខ័ណ្ឌនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ