ប្រធានាធិបតីអាមេរិកលោក Trump ផ្អាក់ជំនួបជាមួយប្រធានាធិបតីរុស្ស៊ី ដល់ឆ្នាំ 2019

(VOVWORLD) -នាថ្ងៃទី ២៥ កក្កដា សេតវិមានបានឲ្យដឹងថា ជំនួបថ្មីរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីរុស្ស៊ីលោក Vladimir V. Putin នឹងត្រូវបានផ្ដាក់រហូតដល់ឆ្នាំ ២០១៩ ខណៈដែលរដ្ឋអាជ្ញាពិសេសលោក Robert S. Mueller បញ្ចប់ការស៊ើបអង្កេតអំពីការដែលរុស្ស៊ីធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ ២០១៦។
ប្រធានាធិបតីអាមេរិកលោក Trump ផ្អាក់ជំនួបជាមួយប្រធានាធិបតីរុស្ស៊ី ដល់ឆ្នាំ 2019 - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ី (រូបថត: Reuters)

សេចក្ដីប្រកាសពោលខាងលើរបស់សេតវិមានត្រូវបាននាំចេញ ក្រោយពីពេលអ្នកនាំពាក្យសេតវិមានលោកស្រី Sarah Huckabee Sanders កាលពីសប្តាហ៍មុនថា ប្រធានាធិបតីលោកTrump បានស្នើលោក John Bolton ឲ្យអញ្ជើញប្រធានាធិបតីលោក Putin មកបំពេញទស្សនកិច្ចនៅវ៉ាស៊ីនតោននាសរទៈរដូវខាងមុខ។ ទោះជាយ៉ាងណាក៏ដោយវិមានក្រឹមឡាំងនាថ្ងៃទី ២៤ កក្កដាបានឲ្យដឹងថាថ្នាក់ដឹកនាំទាំងពីររូបអាចជួបប្រជុំគ្នានៅខាងក្រៅព្រឹត្តិការអន្តរជាតិ ហើយភាគីទាំងពីរមិនទាន់ដំណើរការរៀបចំឲ្យជំនួបកំពូលនៅ វ៉ាស៊ីនតោនឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ