ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ ព្រមានដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចទួរគី

(VOVWORLD) - នាថ្ងៃទី ១៦ ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងខិតខំប្រឹងប្រែងចរចាជាមួយប្រទេសទួរគីស្តីពីការវាយប្រហាររបស់ទីក្រុងអង់ការ៉ា នៅភាគឦសាននៃប្រទេសស៊ីរី ហើយបានព្រមានថានឹងដាក់ទណ្ឌកម្មលើទួរគី ប្រសិនបើកិច្ចពិភាក្សារវាងភាគីទាំងពីរទទួលបរាជ័យ ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ ព្រមានដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចទួរគី - ảnh 1  ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (D.Trump) (រូបថត៖ AFP/TTXVN)

នាថ្ងៃដដែលនោះ ថ្លែងទៅកាន់សន្និសីទសារព័ត៌មាននៅសេតវិមាន លោក  ដូណាល់ត្រាំ បានបដិសេដការដែលលោកបើក“ ភ្លើងខៀវ” សម្រាប់ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ស្តីពីការបំផុសយុទ្ធនាការប្រឆាំងនឹងកងកម្លាំងជនជាតិ Kurd នៅស៊ីរី ព្រមទាំងអះអាងថាប្រធានាធិបតីទួរគីមានបំណងចង់វាយប្រហារកងកម្លាំងជនជាតិ Kurd ជាយូរណាស់មកហើយ ហេតុនេះហើយប្រទេសនេះបានបញ្ជូនកងទ័ពទៅកាន់ព្រំដែនជាប់ជាមួយប្រទេសស៊ីរីតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ