ប្រធានាធិបតីអាមេរិកអំពាវនាវផ្លាស់ប្តូររបៀបពិភាក្សាអំពីការគ្រប់គ្រងអាវុធ


ប្រធានាធិបតីអាមេរិកអំពាវនាវផ្លាស់ប្តូររបៀបពិភាក្សាអំពីការគ្រប់គ្រងអាវុធ - ảnh 1
ប្រធានាធិបតីអាមេរិកអំពាវនាវផ្លាស់ប្តូររបៀបពិភាក្សាអំពីការគ្រប់គ្រងអាវុធ (Image: VNA)

(VOVworld) – ក្រោយពីការបាញ់កាំភ្លើងដ៍បង្ហូរឈាមដែលបានកើតមានឡើងជា
បន្តបន្ទាប់ ប្រធានាធិបតីអាមេរិក លោក Barack Obama បានអំពាវនាវឲ្យរបៀប
ពិភាក្សាអំពីការគ្រង់ គ្រងអាវុធ​ព្រមទាំង​ដាស់តឿនរដ្ឋសភានៃប្រទេសនេះធ្វើស
កម្មភាពភ្លាមមួយរំពិចដើម្បីទប់ស្កាត់មហន្តរាយអាវុធស្រដៀងគ្នា។ ក្នុងបទសន្ទរ
កថាចំពោះមុខគ្រួសារជនរងគ្រោះក្នុងការ បាញ់កាំភ្លើងនៅទីក្រុង Orlando រដ្ឋ  
Florida ​នាថ្ងៃទី ១៦ មិថុនា ប្រធានាធិបតី Obama បាន សង្កត់ធ្ងន់ថា៖ ការបាញ់
រង្គាលនៅក្លឹប Pulse នៅរដ្ឋអាគ្នេយ៍អាមេរិកគឺជាការព្រមានដើម្បី អ្នកនីតិបញ្ញត្តិ
អាមេរិកអនុវត្តប្រការដ៏ត្រឹមត្រូវនិងពេលវេលាដើម្បីធានាអាយុជីវិតជីវិតរបស់
ប្រជាពលរដ្ឋអាមេរិកជាទាន់ពេលវេលា ក៏ដូចជា ទប់ស្កាត់មហន្តរាយអាវុធផ្សេងៗ
ទៀត។ នាថ្ងៃដដែលព្រឹទ្ធសភាអាមេរិកបានឯកភាពដំណើរការបោះឆ្នោតនា
សប្តាហ៍ខាងមុខអំពីគំរោងច្បាប់គ្រប់គ្រងអាវុធសំដៅទប់ស្កាត់ជនសង្ស័យជា
ភេរវករមានកម្មសិទ្ធអាវុធ។ ប្រការនេះត្រូវបានចាត់ទុកជាជោគជ័យធំរបស់
គណៈបក្សប្រជាធិបតេយ្យ ព្រមទាំង ជាការលោតផ្លោះក្នុងគណៈបក្សសាធារណៈ
រដ្ឋដែលកំពុងដឹកនាំព្រឹទ្ធសភាអាមេរិកដើម្បីដោះស្រាយការខ្វែងគំនិតនិងភាព
ទល់ច្រកក្នុងអំឡុងច្រើនឆ្នាំកន្លងទៅទាក់ទិនដល់ការកាត់បន្ថយអំពើហឹង្សា
អាវុធនៅអាមេរិក។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ថ្លែងមតិនៅគណៈកម្មា
ធិការចារកម្មព្រឹទ្ធសភាអាមេរិក នាថ្ងៃទី ១៦ មិថុនា នាយកទីភ្នាក់ងារចារកម្ម
អាមេរិក (CIA) លោក John Brennan បានឲ្យដឹងថា៖ អ្នកស៊ើបអង្គេតនានាមិន
ទាន់រកឃើញទំនាក់ទំនងណាមួយរវាង មេគំនិត Omar Marteen ជាមួយអង្គការ
ភេរវកម្មបរទេសនៅឡើយទេ។ ប៉ុន្តែភេរវករធ្វើសកម្មភាពដោយឯតោភាគីនៅ
ជាការគំរាមកំហែងនាបច្ចុប្បន្ននិងជាការសាកល្បងស្មុគស្មាញមួយចំពោះផ្នែក
ចារកម្មអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ