ប្រធានាធិបតីអាមេរិកអះអាងនូវទំនាក់ទំនងរឹងមាំជាមួយបារាំង
(VOVWORLD) - នាថ្ងៃទី ១៣ កក្កដា ក្នុងការចរចាររវាងប្រធានាធិបតីបារាំង លោក Emmanuel Macron និងសមភាគីអាមេរិក លោក Donald Trump នៅទីក្រុងប៉ារីស បារាំង ភាគីទាំងពីរបានផ្តោតទៅលើបញ្ហាក្តៅគគុកនាបច្ចុប្បន្ន ដូចជា ការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម និន្នាការគាំពារនិងទំនាក់ទំនងរវាង ត្រើយចំនួន ២ នៅសមុទ្រអាត្លង់ទិក។
ប្រធានាធិបតីអាមេរិកអះអាងនូវទំនាក់ទំនងរឹងមាំជាមួយបារាំង |
(VOVworld) – នាថ្ងៃទី ១៣ កក្កដា ក្នុងការចរចាររវាងប្រធានាធិបតីបារាំង លោក Emmanuel Macron និងសមភាគីអាមេរិក លោក Donald Trump នៅទីក្រុងប៉ារីស បារាំង ភាគីទាំងពីរបានផ្តោតទៅលើបញ្ហាក្តៅគគុកនាបច្ចុប្បន្ន ដូចជា ការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម និន្នាការគាំពារនិងទំនាក់ទំនងរវាង ត្រើយចំនួន ២ នៅសមុទ្រអាត្លង់ទិក។ ថ្លែងមតិបន្ទាប់ពីការចរចារ ប្រធានាធិបតី អាមេរិក លោក Donald Trump បានអះអាងថា៖ ទំនាក់ទំនងរវាងអាមេរិកនិង បារាំងគឺមិនអាចកាត់ផ្តាច់បានឡើយ។ ទាក់ទិនដល់ស្ថានភាពនៅស៊ីរី លោក Trump បានចាត់ទុកថា៖ បទឈប់បាញ់នៅតំបន់ភាគខាងត្បូងប្រទេសមជ្ឈឹមបូ ព៌ារនេះបានសរឲ្យឃើញថា៖ ការពិភាក្សារវាងលោកនិងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាសប្តាហ៍មុនទទួលបានលទ្ធផលជាក់ស្តែងមួយចំនួន។ តាមលោក Trump ថា៖ ភាគីទាំងពីរកំពុងខ្នះខ្នែងអនុវត្តបទឈប់បាញ់ទី ២ នៅ តំបន់គ្រោះថ្នាក់ផ្សេងទៀតនៅស៊ីរី។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាព ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ព្រមទាំង អំពាវនាវឲ្យកំលាំង សម្ព័ន្ធមិត្តដែលកំពុងប្រយុទ្ធប្រឆាំងនឹងអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) ប្តេជ្ញា ការពារទីក្រុង Mosul របស់អ៊ីរ៉ាក់។ មជ្ឈដ្ឋានអ្នកវិភាគបានវាយតំលៃថា៖ ការ ដែលប្រធានាធិបតីបារាំង លោក Macron ជ្រើសរើសពេលវេលារំលឹកខួប អនុស្សាវរីយ៍ទិវាបុណ្យជាតិដើម្បីអញ្ជើញប្រធានាធិបតីអាមេរិក Trump ចូលរួម មានអត្ថន័យសំខាន់ដែលអះអាងជាថ្មីម្តងទៀតទំនាក់ទំនងប្រវត្តិសាស្ត្រទ្វេភាគី ៕