ប្រធានាធិបតីអ៊ុយក្រែនតែងតាំងព្រឹទ្ធសមាជិកអាមេរិក លោក John McCain ធ្វើ ជាទីប្រឹក្សា

ប្រធានាធិបតីអ៊ុយក្រែនតែងតាំងព្រឹទ្ធសមាជិកអាមេរិក លោក John McCain ធ្វើ ជាទីប្រឹក្សា - ảnh 1
ប្រធានាធិបតីអ៊ុយក្រែនតែងតាំងព្រឹទ្ធសមាជិកអាមេរិក លោក John McCain ធ្វើ ជាទីប្រឹក្សា
 (Image: VOV)


(VOVworld) – នាថ្ងៃទី ១៤ ឧសភា រដ្ឋអំណាចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក
Petro Poroshenko បានតែងតាំងព្រឹទ្ធសមាជិកអាមេរិក លោក John McCain ធ្វើជា
ទីប្រឹក្សា។ តាមក្រិត្យដែលរដ្ឋអំណាចអ៊ុយក្រែនបានប្រកាសឲ្យដឹងថា៖ ប្រសិនបើ
ព្រឹទ្ធសមាជិក John McCain យល់ព្រម លោកនឹងក្លាយទៅជាមសមាជិកនៃក្រុម
ទីប្រឹក្សាអ៊ុយក្រែន រួមជាមួយអតីតនាយករដ្ឋមន្ត្រីស៊ុយអែត លោក Carl Bildt នេះ។ អ៊ុយក្រែនកំពុងបង្កើតក្រុមទីប្រឹក្សារឧបការីអន្តរជាតិស្តីពីកំណែទម្រង់សំដៅជួយ
ឧបត្ថម្ភប្រទេសនេះដំណើការកែទម្រង់និងអំពាវនាវឲ្យមានការគាំទ្ររបស់សហគមន៍
អន្តរជាតិ។ ក្រុមទីប្រឹក្សារនេះនឹងដឹកនាំដោយអតីតប្រធានាធិបតី Gruzia លោក
Mikhail Saakhashvili រួមជាមួយសមាជិកសភាអឺរ៉ុប លោក Elmar Brok និងអ្នកសេដ្ឋកិច្ច
លោក Anders Aslund។ នាថ្ងៃដដែល រដ្ឋាភិបាលអ៊ុយក្រែនបានអនុម័តលើផែនការ កសាងសំណង់របងនៅតំបន់ខ្សែព្រំដែនជាមួយរុស្ស៊ី ក៏ដូចជា ក្នុងបណ្ដាតំបន់ជិតនឹង
តំបន់ជំលោះ Donbass និងឧបទ្វីប Crimea។ តាមគំរោង ផែនការនេះនឹងត្រូវបាន
អនុវត្តចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨ ដោយការចំណាយសរុបចំនួន ២
រយលានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ