ប្រធានាធិបតីអ៊ុយក្រែនបានអំពាវនាវឱ្យមានការរៀបចំបោះឆ្នោតរដ្ឋសភាមុនកាលកំណត់នាដើមខែកក្កដាខាងមុខ
(VOVWORLD) - យោងតាមក្រឹត្យដែលបានប្រកាសនាថ្ងៃទី ២១ ខែឧសភា ប្រធានាធិបតីថ្មីរបស់អ៊ុយក្រែន លោក Volodymir Zelensky បានអំពាវនាវឱ្យមានការបោះឆ្នោតរដ្ឋសភាជាតិនៅថ្ងៃទី ២១ ខែកក្កដាខាងមុខ។
ប្រធានាធិបតីថ្មីរបស់អ៊ុយក្រែន លោក Volodymir Zelensky |
មុននេះមួយថ្ងៃ លោក Zelensky បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតីអ៊ុយក្រែន។ ថ្លែងក្នុងពិធីចូលកាន់តំណែងនេះ លោក Zelensky បានប្រកាសរំលាយរដ្ឋសភា Verkhovna Rada នីតិកាលទី ៨ ។ ការរំលាយរដ្ឋសភានេះត្រូវបានចាត់ទុកជាជំហានដ៏ខ្លាំងក្លា និងមានយុទ្ធសាស្រ្តរបស់លោក Zelensky នៅក្នុងបរិបទដែល គណបក្សថ្មីរបស់លោក ដោយគ្មានតំណាងនៅក្នុងរដ្ឋសភា ដែលធ្លាប់ត្រូវបានកងកម្លាំងស្មោះត្រង់ជាមួយអតីតប្រធានាធិបតីលោក Poroshenko មានប្រៀបខ្លាំងជាងនេះផងដែរ៕