ប្រធានាធិបតីអាហ្វហ្គានីស្ថានពន្យាពេលឈប់បាញ់ជាមួយក្រុមជ្រុលនិយមតាលីបង់

(VOVWORLD) -នាថ្ងៃទី ១៦ មិថុនា ក្រុមជ្រុលនិយមតាលីបង់រាប់រយនាក់ រួមជាមួយកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានចូលរួមព្រឹត្តិការណ៍អំណរសាទរពិធីបុណ្យ Eid al-Fitr ។

នេះគឺជាសញ្ញាលើកទឹកចិត្តមួយក្នុងការផ្សះផ្សាគ្នា បន្ទាប់ពីភាគីទាំងពីរបានយល់ព្រមអំពីបទឈប់បាញ់មួយ។ យោងតាម តំណាងជាន់ខ្ពស់របស់ សហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស លោកស្រី Federica Mogherini បានឲ្យដឹងថា៖ ការដែលមន្ត្រី ទាហានរដ្ឋាភិបាល ខ្មាន់កាំភ្លើងតាលីបង់បានអបអរសាទរគ្នាទៅវិញទៅមកក្នុងឱកាសពិធី Eid al-Fitr និងអធិស្ឋានជាមួយគ្នាបានសរឲ្យឃើញការគាំទ្រយ៉ាងទូលំទូលាយចំពោះកិច្ចព្រមព្រៀងឈប់បាញ់ពោលខាងលើ ហើយបង្ហាញនូវសន្តិភាពនៅ
អាហ្វហ្គានីស្ថានផងដែរ។

នាថ្ងៃដដែល ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក  Ashraf Ghaniបានប្រកាសពន្យាពេលដោយគ្មានកាលបរិច្ឆេទនូវបទឈប់បាញ់។ តាមលោករូបនេះបានឲ្យដឹងថា៖ភាគីទាំងពីរសុទ្ធតែគោរពការបញ្ឈប់រាល់កាយវិការអមិត្ត ក្នុងឱកាសពិធីបុណ្យ Eid al -Fitr បានជាការពន្យាពេលកំណត់គឺសមស្រប។ លោករូបនេះក៏បានស្នើឲ្យក្រុមជ្រុលនិយម តាលីបង់មានកាយវិការដូចគ្នានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ