ប្រធានរដ្ឋ Truong Tan Sang បានជួបសន្ទនាជាមួយកម្មាភិបាលអនាគត។
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (baodautu.vn) |
Vovworld-ក្នុងពិធីសន្ទនាជាមួយកម្មាភិបាលអនាគតសិក្ខានារសៀលថ្ងៃទី២២ឧសភា
នៅសាលាសភាបណ្ឌិតនយោបាយជាតិហូជិមិញ ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang បានឆ្លើយដោយស្មោះត្រង់សំនួរអំពីទស្សនៈដំណោះស្រាយរបស់បក្សរដ្ឋ
ចំពោះបញ្ហាចំពើមុខនិងយូរអង្វែង។ ពិសេសគឺចំពោះបញ្ហាតស៊ូប្រឆាំងជំទាស់ចិនដាក់
ស្ថានីយ៍ខួង Haiyang Shiyou 981 នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម ប្រធានរដ្ឋ
បានអះអាងថា ការផ្ដួចផ្ដើមគំនិតមុនក៏ដូចជាក្រោយគឺដោះស្រាយគ្រប់ជំលោះដោយ
សន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ។
ស្ដីអំពីបញ្ហាសេដ្ឋកិច្ចសង្គម ប្រធានរដ្ឋ Truong Tan Sang បានលើកច្បាស់ថា វៀតណាមកំពុងប្រឈមមុខនឹងការលំបាកក៏ដូចជាឱកាសជាច្រើន ដោយហេតុ
នេះត្រូវយល់ដឹងដ៏ត្រឹមត្រូវស្ថានភាពដើម្បីជំនះពុះពារលើការស្ថិតស្ថេរ ក្ដាប់ជាប់
ឱកាសដើម្បីអភិវឌ្ឍន៍។ ប្រធានរដ្ឋបានចាត់ទុកថាត្រូវពង្រីកដ៏ខ្ពស់នូវស្មារតី
សាមគ្គីភាពក្នុងការកសាងនិងការពារមាតុប្រទេស៕