|
ប្រធានរដ្ឋ Truong Tan Sang ថ្លែងមតិក្នុងសន្និសីទ
(រូបថតៈ Chinhphu.vn) |
(VOVworld)-ក្រោយរយៈពេល២៥ឆ្នាំអនុវត្តន៌ប្រកបដោយជោគជ័យកម្មវិធីចាក់
វ៉ាកសំាងការពារបើកទូលាយ នាព្រឹកថ្ងៃទី១៩ធ្នូ ក្រសួងសុខាភិបាលវៀតណាម
បានរៀបចំសន្និសីទបូកសរុបរយៈពេល២៥ឆ្នាំការងារចាក់វ៉ាកសំាង ការពារបើក
ទូលាយ។ ថ្លែងមតិក្នុងពិធី ប្រធានរដ្ឋ Truong Tan Sang មានប្រសាសន៌ថា៖
“មហាសន្និបាតលើកទី១១របស់បក្សបានដាក់ចេញភារកិច្ច“អភិវឌ្ឍន៌
យ៉ាងខ្លាំងក្លាបុព្វហេតុសុខាភិបាល លើកកំពស់គុណភាពថែទាំសុខភាព
ប្រជាជន”ជាមួយខ្លឹមសារ សំណូមពរជាក់ស្តែង គ្រប់គ្រាន់ ក្នុងនោះសង្កត់
ធ្ងន់ជាពិសេស លើការ “អភិវឌ្ឍន៌ខ្លាំងក្លាសុខាភិបាលទុកបំរង ដើម្បីកុំឲ្យ
កើតមានជំងឺ រិករាលដាលធំ” ដោយពាក្យស្លោក “បង្ការជំងឺប្រសើជាងព្យា
បាលជំងឺ”។ ដូច្នេះ អត្ថន័យសេដ្ឋកិច្ចសង្គមនៃសកម្មភាពសុខាភិបាលទុក
បំរងគឺធំធេងណាស់”។
ប្រធានរដ្ឋស្នើផ្នែក សុខាភិបាលត្រូវជម្រុញការស្រាវជ្រាវវិទ្យាសាស្រ្ត កសាងផែនការផលិតវ៉ាកសាំងក្នុងប្រទេស៕