ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញផ្ញើលិខិតអបអរសាទរចំពោះវិស័យអប់រំក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣

(VOVWORLD) - ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានផ្ញើលិខិតអបអរសាទរជូនចំពោះវិស័យអប់រំ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញផ្ញើលិខិតអបអរសាទរចំពោះវិស័យអប់រំក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc វាយស្គរបើកឆ្នាំសិក្សាថ្មី (រូបថត៖ baochinhphu.vn)

នៅព្រឹកថ្ងៃទី៥ ខែកញ្ញា សិស្សានុសិស្សរាប់សិបលាននាក់គ្រប់កម្រិតនៅទូទាំងប្រទេសបានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ជាផ្លូវការ។ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានផ្ញើលិខិតអបអរសាទរជូនចំពោះវិស័យអប់រំ។

ក្នុងលិខិតនោះ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃប្រធានបទដែលត្រូវបានវិស័យអប់រំជ្រើសរើសសម្រាប់ឆ្នាំនេះគឺ “សាមគ្គីភាព គំនិតច្នៃប្រឌិត ខិតខំប្រឹងប្រែងបំពេញភារកិច្ច និងគោលដៅផ្លាស់ប្តូរថ្មី ពង្រឹងនិងលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាល”។ លោកប្រធានរដ្ឋបានស្នើឱ្យកម្មាភិបាល លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃវិស័យអប់រំទាំងអស់ ត្រូវខិតខំប្រឹងប្រែង ប្តេជ្ញាចិត្ត សាមគ្គីភាព និងមានការច្នៃប្រឌិត ជំនះការលំបាក បំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ លើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះវិជ្ជាជីវៈជាមួយសិស្ស ដើម្បីបុព្វហេតុដាំដុះមនុស្សដ៏មហិមា។

ប្រធានរដ្ឋលោក Nguyen Xuan Phuc មានបំណងចង់ឲ្យសង្គមទាំងមូល រួមដៃជាមួយ  វិស័យអប់រំ បង្កើតសង្គមអរិយ្យធម៌ សណ្តាប់ធ្នាប់ ពោលគឺបង្កើតនូវវប្បធម៌ និងស្តង់ដារសង្គមដ៏ល្អសម្រាប់កុមារក្នុងការសិក្សា និងការត្រាប់តាម។  សម្រាប់សិស្សានុសិស្ស គឺបន្តលើកតម្កើងប្រពៃណីជាតិសង្វាត់រៀនសូត្រ ស្រូបយកនូវបញ្ញាញាណរបស់មនុស្សជាតិ រួមចំណែកកសាងប្រទេសជាតិកាន់តែសម្បូរសប្បាយ ប្រកបដោយវិបុលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ