ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូល តភ្ជាប់អាជីវកម្ម និងមូលដ្ឋានរវាងវៀតណាម និងសហរដ្ឋអាមេរិក

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា (ម៉ោងនៅទីក្រុងហាណូយ) នៅទីក្រុង San Francisco ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំសប្តាហ៍កំពូលនៃវេទិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៣ និងរួមបញ្ចូលសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញចូលរួម និងថ្លែងមតិនៅ កិច្ចពិភាក្សាតុមូលតភ្ជាប់ធុរកិច្ច និងមូលដ្ឋានរវាងវៀតណាម និងសហរដ្ឋអាមេរិក។
ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូល តភ្ជាប់អាជីវកម្ម និងមូលដ្ឋានរវាងវៀតណាម និងសហរដ្ឋអាមេរិក - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូល តភ្ជាប់អាជីវកម្ម និងមូលដ្ឋានរវាងវៀតណាម និងសហរដ្ឋអាមេរិក ។ រូបថត៖  Thong Nhat – TTXVN

ថ្លែងមតិនៅក្នុងពិធី ប្រធានរដ្ឋ លោក Vo Van Thuong ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាមេរិកនឹងមានភាពវិជ្ជមាន និងរឹងមាំជាងនេះក្នុងរយៈពេលខាងមុខ; អះអាងថា វៀតណាមស្វាគមន៍អ្នកវិនិយោគអាមេរិកមកបណ្តាក់ទុនលើវិស័យដែលវៀតណាមចាប់អារម្មណ៍ដូចជា៖ បច្ចេកវិទ្យាខ្ពស់ ការផលិតបន្ទះឈីប គ្រឿងអេឡិចត្រូនិក សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល ការទូទាត់មិនប្រើប្រាស់សាច់ប្រាក់។

ថ្លែងមតិក្នុងកិច្ចពិភាក្សានេះ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងធុរកិច្ចលោក Ramin Toloui បានឲ្យដឹងថា គុណសម្បត្តិរបស់វៀតណាម និងកិច្ចសហប្រតិបត្តិការពីសំណាក់ភាគីអាមេរិក នឹងជួយបំពាក់ជំនាញសម្រាប់កម្លាំងពលកម្មនៃប្រទេសទាំងពីរ។ លោក Ramin Toloui សង្ឃឹមថា វៀតណាមនឹងបង្កើតបរិយាកាសវិនិយោគអំណោយផលជាងនេះ ដើម្បីឲ្យអាជីវកម្មអាមេរិកអាចវិនិយោគនៅវៀតណាមប្រកបដោយទំនុកចិត្ត។

នៅក្នុងកិច្ចពិភាក្សានេះ ប្រធានរដ្ឋលោក Vo Van Thuong រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងមន្ត្រីអាមេរិកបានធ្វើជាសាក្សីក្នុងពិធីប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ