ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូជនមានកិត្យានុភាពដែលជាជនជាតិភាគតិច
(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែធ្នូនេះ នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូជនឆ្នើម និងមានកិត្យានុភាពដែលជាជនជាតិភាគតិច ចូលរួមកម្មវិធីលើកសរសើរ និងលើកតម្កើងគំរូឆ្នើមជាជនមានកិត្យានុភាព ក្នុងចំណោមជនជាតិភាគតិចទូទាំងប្រទេសឆ្នាំ ២០២៣។
ប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូ ៧០ នាក់ដែលមានកេរ្តិ៍ឈ្មោះលេចធ្លោក្នុងចំណោមជនជាតិភាគតិច។ រូបថត៖ VOV |
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Vo Van Thuong មានបំណងថា ព្រឹទ្ធាចារ្យភូមិ មេភូមិ ជនមានកិត្យានុភាព បន្តរួមចំណែកកសាងមាតុភូមិ និងប្រទេសជាតិ; បន្តផ្សព្វផ្សាយ និងប្រមូលផ្តុំជនជាតិដើមភាគតិច ដើម្បីអភិរក្ស មរតក និងលើកតម្កើងតម្លៃវប្បធម៌ដ៏វិសេសវិសាល រួមចំណែកបង្កើតភាពទាក់ទាញទូទៅនៃភាពចម្រុះវប្បធម៌វៀតណាម។
ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញថ្លែងនៅក្នុងជំនួបនេះ។ រូបថត៖ VOV |
ប្រធានរដ្ឋ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា៖“ភារកិច្ចសំខាន់សម្រាប់យើងទាំងអស់គ្នា គឺត្រូវបន្តពង្រឹងកម្លាំង និងប្រពៃណីមហាសាមគ្គីជនជាតិទាំងមូល ដើម្បីរួមគ្នាកសាងប្រទេសជាតិប្រកបដោយវិបុលភាពនិងសុភមង្គល។ ដើម្បីឱ្យមានមហាសាមគ្គីភាពជនជាតិទាំងមូល គឺ សហគមន៍ ភូមិស្រុកនីមួយៗត្រូវសាមគ្គីជាមួយគ្នា។ ពោលគឺ ពីភូមិមួយទៅភូមិមួយ ជនជាតិមួយនិងជនជាតិមួយទៀត អ្នកកាន់សាសនានិងអ្នកមិនកាន់សាសនា អ្នកកាន់សាសនាមួយនិងអ្នកកាន់សាសនាមួយទៀត គឺត្រូវរួមសាមគ្គីគ្នានិងជិតស្និទ្ធនឹងគ្នា។ ដូចនេះ ព្រឹទ្ធចារ្យភូមិ មេភូមិ និងជនមានកិត្យានុភាពគ្រប់រូបត្រូវសមាគ្គីរួមគ្នា”៕