ប្រធានរដ្ឋចិន លោក ស៊ីជីនពីង បានរំលឹកដល់ហានិភ័យនៃការផ្ទុះឡើងជំងឺរាតត្បាត Covid-19 ឡើងវិញ
(VOVWORLD) - ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃការិយាល័យនយោបាយកណ្តាលបក្សកុម្មុយនិស្តចិន ដែលបានរៀបចំឡើងនាថ្ងៃទី ២៦ ខែកុម្ភៈនៅទីក្រុងប៉េកាំងប្រធានរដ្ឋចិន លោកស៊ីជីនពីង បានសំណូម ពរឱ្យប្រទេសនេះពង្រឹងរាល់សមិទ្ធផល ដែលសម្រេចបាន ដោយមិនត្រូវធ្វេសប្រហែសចំពោះហានិភ័យនៃការផ្ទុះជំងឺរាតត្បាត Covid-19 ឡើងវិញពុំខានឡើយ។
ប្រធានរដ្ឋចិន លោក ស៊ីជីនពីង (រូបថត៖ THX/TTXVN) |
លោកស៊ីជីនពីងបានសង្កត់ធ្ងន់ថានិន្នាការវិជ្ជមាននៃការបង្ការនិងប្រឆាំងជំងឺរាតត្បាត Covid-19 នៅប្រទេសចិនកំពុងពង្រីកនាពេលបច្ចុប្បន្ននេះ ហើយស្ថានភាពសេដ្ឋកិច្ចសង្គមត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័ស ប៉ុន្តែស្ថានភាពជំងឺនៅខេត្តហ៊ូប៉ីនិងទីក្រុងវូហាននៅតែ "ស្មុគស្មាញនិងធ្ងន់ធ្ងរ" ខណៈពេលដែលមិនអាចរំលងចោផលរាល់ ហានិភ័យនៃការផ្ទុះជំងឺរាតត្បាតនេះឡើងវិញនៅឯតំបន់ដទៃទៀត។
លោក ស៊ីជីនពីង ក៏បានស្នើឱ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅប្រទេសចិន បន្តបង្កើនការទប់ស្កាត់ជំងឺរាតត្បាតនេះព្រមទាំងត្រូវមមាញឹកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឲ្យបានឆាប់រហ័សនិងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនក្នុងយកឈ្នះការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ដើម្បីសម្រេចបាននូវគោលដៅសង្គមដ៏សម្បូរ ធូរធារផងដែរ៕