ប្រធានរដ្ឋចិន លោកស៊ីជីនពីងថ្កោលទោសសហរដ្ឋអាមេរិកពីបទគំរាមកំហែងដល់អធិបតេយ្យភាពសន្តិសុខរបស់ចិននិងរុស្ស៊ី
(VOVWORLD) - នាថ្ងៃទី ២ ខែធ្នូ ក្នុងកិច្ចប្រជុំជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី N.P Patrushev នៅទីក្រុងប៉េកាំង ប្រធានរដ្ឋចិន លោក ស៊ីជីនពីងបានសង្កត់ធ្ងន់ថា ចាប់តាំងពីដើមឆ្នាំមកដល់ពេលនេះ សហរដ្ឋអាមេរិកនិងបណ្តាប្រទេសលោកខាងលិច បានបង្កើនការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិននិងរុស្ស៊ី ដែលបានគំរាមកំហែងដល់អធិបតេយ្យភាព សន្តិសុខរបស់ប្រទេសទាំងពីរ ព្រមទាំងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសទាំងពីរទៀតផង។
លេខាធិការក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី N.P Patrushev និង ប្រធានរដ្ឋចិន លោកស៊ីជីនពីង (រូបថត៖XinHua) |
ប្រទេសចិននិងរុស្ស៊ីចាំបាច់ត្រូវបន្តទាញយកអត្ថប្រយោជន៍ពីយន្តការពីរនៃការពិគ្រោះយោបល់សន្តិសុខជាយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការសន្តិសុខការស្របច្បាប់ ព្រមទាំងបង្កើនការផ្លាស់ប្តូរខាងសន្តិសុខជាយុទ្ធសាស្ត្រ លើកកំពស់ទំនុកទុកចិត្តជាយុទ្ធសាស្ត្រ ដើម្បីការពារផលប្រយោជន៍ជាស្នូលនៃប្រទេសនីមួយៗក៏ដូចជាសន្តិសុខរួមផងដែរ។ នៅចំពោះមុខការប្រែប្រួលដ៏ស្មុគស្មាញនៃស្ថានការណ៍អន្តរជាតិ ចិននិងរុស្ស៊ីចាំបាច់ត្រូវផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ដើម្បីក្លាយជាដៃគូយុទ្ធសាស្ត្រគួរឲ្យទុកចិត្តនិងស្មោះត្រង់ជាមួយគ្នាទៅវិញទៅមកផងដែរ៕