ប្រធានរដ្ឋចិនចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក

ប្រធានរដ្ឋចិនចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក - ảnh 1
ប្រធានរដ្ឋចិនចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក (Image: VNA)


(VOVworld) - នារសៀលថ្ងៃទី ២២ កញ្ញ តាមម៉ោងតំបន់ ប្រធានរដ្ឋចិន លោក
Xi Jinping បានអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅអាមេរិកតាមសេចក្តី
អញ្ជើញរបស់ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Barack Obama។ តាមគំរោង
 ក្នុងរយៈពេលស្នាក់នៅអាមេរិក លោក Xi Jinping នឹងថ្លែងសន្ទរកថាខាងគោល
នយោបាយស្តីពីទំនាក់ទំនងរវាងចិននិងអាមេរិកហើយដំណើរការចរចារជាមួយ
មជ្ឈដ្ឋានថ្នាក់ដឹកនាំអង្គភាពអាជីវកម្មអាមេរិកក្រោមការធ្វើអធីបតីរបស់អតីត
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Henry Paulson។ បន្ទាប់មកទៀត លោក Xi Jinping
នឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីជួបសន្ទនាកំពូលជាមួយប្រធានាធិបតី​
Barack Obama។ ទន្ទឹមនឹងនោះ លោក​ Xi Jinping នឹងទៅទស្សនា ទីស្នាក់ការ
របស់ អ.ប.ប. នៅទីក្រុង New York ហើយចូលរួមរាល់សន្និសីទជាន់ខ្ពស់រំលឹក
ខួបលើកទី ៧០ ទិវាបង្កើតអង្គការនេះ ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៨ កញ្ញា ផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ