|
ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ក្រោយការពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការទ្វេភាគីនៅក្រុងប៉េកាំង (រូបថត៖EPA/TTXVN) |
(VOVworld) - នាព្រឹកថ្ងៃទី២០ តុលា នៅរដ្ឋធានីប៉េកាំង ប្រធានរដ្ឋចិនលោក
Xi Jinping បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីហ្វីលីពីនលោក Rodrigo
Duterte ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសនេះ។ថ្នាក់ដឹកនាំទាំងពីររូបបាន
វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ឆ្ពោះទៅដោះស្រាយការខ្វែងគំនិតរវាង
ប្រទេសទាំងពីរ។លោក Xi Jinping អំពាវនាវឲ្យប្រទេសទាំងពីរសហការអនុវត្តន៍
យុទ្ធសាស្ត្រអភិវឌ្ឍន៍យ៉ាងពេញលេញដើម្បីផលប្រយោជន៍រួមនៃភាគីទាំងពីរ។
តាមនោះ ចិនត្រៀមខ្លួនជាស្រេចលើកទឹកចិត្តអង្គភាពអាជីវកម្មនៃប្រទេសនេះ
បង្កើនការវិនិយោគចូលក្នុងហ្វីលីពីន សំដៅជំរុញកំណើនសេដ្ឋកិច្ច។
ចិនជាប្រទេសក្រៅប្លុកអាស៊ានដំបូងដែលប្រធានាធិបតីលោក Duterte ទៅ
បំពេញទស្សនកិច្ចគិតតាំងពីលោកឡើងកាន់អំណាចកាលពីខែមិថុនាកន្លងទៅ។
នេះក៏ជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋដំបូងនៅចិនរបស់អ្នកដឹកនាំហ្វីលីពីនមួយរូប
ចាប់តាំងពីឆ្នាំ២០១១មក៕